ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរងគំនាបពីបក្សប្រឆាំង មន្ត្រីរដ្ឋាភិបាល បានលាលែងពីតំណែង ជាបន្តបន្ទាប់ដើម្បីត្រៀមបោះឆ្នោត

ចែករំលែក៖

កន្លងមក បណ្តាគណបក្សប្រឆាំង បានស្នើឲ្យរំសាយរដ្ឋាភិបាល ដើម្បីត្រៀមបោះឆ្នោត បន្ទាប់ពីក្រុមប្រឆាំង បានមើលឃើញថា រដ្ឋាភិបាល កំពុងតែកេងប្រវ័ញ្ចអំណាច់ដើម្បីកៀងគរ អ្នកគាំទ្រ ដល់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។

នៅពេលនេះដែរ បន្ទាប់ពីរងសម្ពាធពីគណបក្សប្រឆាំង រដ្ឋមន្ត្រី​៤រូប នៅក្នុងជួររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចារ្យ បានប្រកាសលាលែងចេញពីតំណែង ដើម្បីត្រៀមបោះឆ្នោតសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ។

នៅព្រឹកថ្ងៃទី​២៩ ខែមករា ​រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម​លោក​ Uttama Savanayana រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មលោក​ Sontirat Sontijirawong រដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ លោក​ Suvit Maesincee ​និងរដ្ឋមន្ត្រី ទទួលបន្ទុក ការិយាល័យរដ្ឋាភិបាល លោក​ Kobsak Pootrakook បានសម្រេចដាក់លិខិតលាលែងចេញពីតំណែង ។

រដ្ឋមន្ត្រីទាំង៤រូបខាងលើ បានឲ្យដឹងថា ការសម្រេចដកខ្លួនចេញពីគណៈរដ្ឋមន្ត្រី ដើម្បីត្រៀមសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ។ រដ្ឋមន្ត្រីទាំង៤រូប​ គឺជាសមាជិកគណបក្ស​ Palang Pracharat ​ដែលបានបង្កើតឡើងកាលពីឆ្នាំ​២០១៨ ដើម្បីគាំទ្រដល់នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចារ្យ ដើម្បីប្រជែងតំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនាពេលខាងមុខ ។

កន្លងមកគណបក្សប្រឆាំង​បានដាក់គំនាប បង្ខំឲ្យរដ្ឋាភិបាល​ រំសាយ ជាមួយគ្នានោះ ក៏បាន​ស្នើដល់​លោកប្រាយុទ្ធ ចាន់អូចារ្យ លាលែងផងដែរ ដោយគណបក្សប្រឆាំង​ចាត់ទុកថា​ រដ្ឋាភិបាលកំពុងតែ កេងប្រវ័ញ្ចអំណាចដើម្បីស្វែងរកការគាំទ្រដល់គណបក្សរបស់ខ្លួន ៕


ចែករំលែក៖