ព័ត៌មានទាន់ហេតុការណ៍៖

ផាយ ផេ ផ្ដល់ រង្វាន់ ប្រចាំថ្ងៃ និង រង្វាន់ធំដល់ទៅ ៣១.៤០០ ដុល្លារ ដល់ អ្នក ប្រើប្រាស់ ដើម្បីអបអរការគម្រប់ខួប២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរ ការគម្រប់ខួប២ឆ្នាំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ផាយ ផេ (Pi Pay) ដែលផ្តល់នូវកម្មវិធីទូទាត់ មិន ប្រើក្រដាស ប្រាក់ ឈាន មុខ គេ នៅកម្ពុជា បាន រៀបចំនូវកម្មវិធីផ្សងសំណាង “កម្មវិធីរាប់ថយ ក្រោយដើម្បី អបអរ ខួប២ឆ្នាំ” ដោយ ផ្ដល់ជូននូវ រង្វាន់ធំៗជាច្រើន ដល់អ្នកប្រើប្រាស់ ផាយ ផេ ទាំងអស់។

ចាប់ពីថ្ងៃនេះទៅ អ្នក ប្រើប្រាស់ដែលបានទាញយក កម្មវិធី ផាយ ផេ ហើយចុះឈ្មោះប្រើប្រាស់គណនី គ្រាន់តែ បញ្ចូលលេខ កូដ PP314 នៅ ក្នុង កម្មវិធី នោះនឹង មាន សិទ្ធិ ចូលរួម ការផ្សងសំណាងនេះ។

រាល់ការទូទាត់តាមរយៈ កម្មវិធី ផាយ ផេ ចាប់ពី ១ដុល្លារ ឡើងទៅ ដែលរួមមានដូចជា ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ញើប្រាក់ទៅកាន់សាច់ញាតិក្នុងខេត្ត ចាក់សាំង ទិញកាហ្វេ ទិញសំបុត្រទ្បានក្រុង ឬកក់សណ្ឋាគារ អ្នក ប្រើប្រាស់ ទាំងអស់នឹង ទទួលបានសំបុត្រឆ្នោតមួយក្នុងប្រព័ន្ធ ដើម្បីផ្សងសំណាងក្នុង ការ ឈ្នះ រង្វាន់ជា សាច់ ប្រាក់ ប្រចាំថ្ងៃ ចំនួន ៣១៤ដុល្លារ រង្វាន់ ប្រចាំសប្ដាហ៍ចំនួន ៣១៤០ដុល្លារ និង រង្វាន់ធំ ដល់ទៅ ៣១៤០០ដុល្លារ (ហើយការចាប់រង្វាន់ធំនេះនឹងចាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩)។

លោក ថូម៉ាស ផូកូនី នាយក ប្រតិបត្តិក្រុមហ៊ុន ផាយ ផេ មាន ប្រសាសន៍ថា៖ «ស្រប ពេល ដែល វិស័យ ឌីជីថល នៅក្នុង ប្រទេស កម្ពុជា បន្ត រីក ចម្រើនលូតលាស់ ផាយ ផេ មាន មោទនភាពក្នុងការបំពេញតាមសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ដោយផ្តល់នូវដំណោះស្រាយដ៏ មានសុវត្ថិភាព និង ងាយ ស្រួល សម្រាប់ការ រស់នៅប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បច្ចេក វិទ្យាទំនើបដោយមិនប្រើក្រដាសសាច់ប្រាក់ នេះ។ មិនថា អ្នក ស្ថិត នៅក្នុងក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្ត ព្រះសីហនុ ឬ ទីកន្លែង ផ្សេងទៀត ក្នុងប្រទេស កម្ពុជា ឬ ការ ទិញទំនិញតាមអនឡាញ សូមបញ្ចូល លេខ កូដ ខាង លើ ដើម្បីមាន ឱកាសឈ្នះរង្វាន់ ដ៏អស្ចារ្យពីក្រុមហ៊ុន ផាយ ផេ»។

លោក ផូកូនី ក៏បាន លើក ឡើងដោយប្រយោលថា នឹងមានវិធី ជាច្រើនផ្សេងទៀតដើម្បី ឈ្នះ រង្វាន់ នឹង ដាក់ប្រកាស នៅប៉ុន្មានថ្ងៃខាង មុខនេះ រួមមានដូចជា លេខ កូដ ពិសេស ដែល នឹង ផ្ដល់ ឱកាសឈ្នះរង្វាន់ពិសេស ដែលផ្ដល់ជូនដោយផ្ទាល់ពីពាណិជ្ជករ និង តារា ល្បីៗ។

ខណៈពេលដែល ផាយ ផេ មិនទាន់បញ្ចេញ រូបរាងដ៏អស្ចារ្យនៃការ អបអរ ការគម្រប់ខួប របស់ខ្លួន នៅថ្ងៃទី១៤ មីនា ខាង មុខនេះក្ដី យើងសង្កេតឃើញថា កាលពីឆ្នាំមុន ផាយ ផេ បានរៀបចំព្រឹត្តិការណ៍បញ្ចុះតម្លៃ ៣១.៤% ពិសេសសម្រាប់អ្នក ប្រើ ប្រាស់ កម្មវិធី ផាយ ផេ ដ៏កក្រើកពេញផ្សារ ទំនើបអុីអនម៉លសាខាភ្នំពេញ ដែលមានការចូលរួមពីសំណាក់ដៃគូសហការ និងតារាល្បីល្បាញជាច្រើន។

ចាប់តាំងពីដាក់ដំណើរការក្រុមហ៊ុនជាផ្លូវការកាលពី២ ឆ្នាំមុន ផាយ ផេ បានបង្កើនភាពងាយស្រួល និងរហ័សក្នុងការទូទាត់ ដោយ មិន ប្រើក្រដាសប្រាក់ នៅក្នុង ប្រទេស កម្ពុជា។ ជាមួយនឹងអ្នក ប្រើប្រាស់ជាង ២៥០.០០០នាក់ នៅទូទាំង ប្រទេសកម្ពុជា ផាយ ផេ កំពុង តែនាំមុខ គេ ក្នុង វិស័យទូទាត់ មិនប្រើក្រដាសប្រាក់ នៅ កម្ពុជា។ ជាមួយនឹងការផ្ទេរប្រាក់ ជាង ១៥០លាន ដុល្លារ ចូលក្នុងកម្មវិធី ផាយ ផេ ធ្វើ ឲ្យ ផាយ ផេ ក្លាយជា កម្មវិធីទូទាត់ប្រាក់ដោយប្រើ បច្ចេកវិទ្យា ហិរញ្ញវត្ថុ (FinTech) ដ៏ជោគជ័យជាងគេក្នុងប្រទេសកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖