ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីម៉ាក់ រកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អាមេរិក ប្រភេទ MK82 មួយគ្រាប់ទៀតដែលបន្សល់ទុកពីសម័យសង្រ្គាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមជំនាញរបស់អង្គភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ១គ្រាប់ ស្ថិតក្នុងការដ្ឋានទឹកស្អាតក្បាលឆាយ ស្ថិតនៅភូមិក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា ការអភិវឌ្ឍចាំបាច់ត្រូវ តែមាន​ការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវតិ្ថភាពជាចំបង​ចំពោះអ្នកធ្វើការ​ផង និងដើម្បីបញ្ចៀសការខាតបង់ទ្រព្យសម្បតិ្ត នៃការវិនិយោគផងដែរ។ ដូចករណីគ្រាប់បែក​មួយគ្រាប់នេះប្រសិនជាការផ្ទុះកើតឡើងវិញទំនប់ និងសម្ភារសំណង់ព្រមទាំងជីវិតអ្នកធ្វើការ​នៅ​​ទីនោះ អាចត្រូវខូចខាតនិងបាត់បង់ប៉ុន្មាននាក់នោះទេ ។

លោកអគ្គនាយកស៊ីម៉ាក់បញ្ជាក់ទៀតថា ជាញឹកញយ កម្លាំងស៊ីម៉ាក់តែងតែដោះបាន​គ្រាប់​បែក​ទម្លាក់ពីលើយន្តហោះនេះមិនតិចទេ ដូចជា នៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ព្រះសីហនុជាដើម។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញគ្រាប់បែក​ប្រភេទ​នេះ ឬអាវុធជាតិផ្ទុះផ្សេងៗទៀត សូមកុំប្រថុយប្រថាន ចាប់ កាន់ ដំលេង ឬដឹក​ជញ្ជូន​ដោយ​ខ្លួនឯងឲ្យសោះ ព្រោះវាអាចបង្កឲ្យផ្ទុះមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើង៕ ឆ្លាមសមុទ្រ


ចែករំលែក៖