ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីផ្តល់ទំនុកចិត្តមុនជំនួបកំពូល កូរ៉េខាងជើងស្នើអាមេរិក លុបទណ្ឌកម្ម

ចែករំលែក៖

ទំនុកចិត្តគឺជារឿងសំខាន់បំផុត ហើយរយៈពេលកន្លងមក កូរ៉េខាងជើង បានផ្អាករាល់សកម្មភាពសាកល្បង ផលិតអាវុធ ប៉ុន្តែអាមេរិក មិនទាន់មានការបន្ធូរបន្ថយ លុបទណ្ឌកម្មទៅលើកូរ៉េខាងជើងនៅឡើយ​។

កិច្ចប្រជុំលើកទីពីរ នឹងធ្វើឡើងនៅចុងខែកុម្ភៈ ឆ្នាំ​២០១៩ ហើយពេលវេលាច្បាស់លាស និងទីតាំង មិនទាន់ប្រកាសឲ្យដឹងជាសាធារណៈនៅលើយទេ ។ កិច្ចប្រជុំលើកទីពីរ គឺជាក្តីសង្ឃឹមដើម្បីធ្វើ ឲ្យទំនាក់ទំនងអាមេរិក កូរ៉េខាងជើងល្អប្រើសើរនឹងគ្នា ។

កាលពីថ្ងៃទី​៣០ ខែមករា កន្លងមក កូរ៉េខាងជើង បានទទូចឲ្យមានការដក​ទណ្ឌកម្ម ដើម្បីជាការផ្តល់ទំនុកចិត្តគ្នា ទៅវិញទៅមក​ មុនជំនួបកំពូលលើកទីពីរ​រវាង​លោក ដូណាល់ ត្រាំ នឹង លោក គីម ជុងអ៊ុន ។

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ការដាក់ទណ្ឌកម្ម ជាទង្វើផ្ទុយទៅនឹងការខិតខំធ្វើឲ្យ​ប្រសើរ​ឡើង​នៃទំនាក់ទំនងទ្វេភាគីបានឡើយ ។ KCNA បានបន្ត​ទៀតថា បើសិនជាមូលដ្ឋានគ្រឹះនៃភាព ប្រសើរឡើងទំនាក់ទំនង គឺការគោរព និងទុកចិត្តគ្នាទៅវិញ ទៅមក នោះអាច​និយាយ​បាន​ថា ​មូលដ្ឋានគ្រឹះនៃការដាក់ទណ្ឌកម្មគឺការប្រឆាំងនិងប្រឈមមុខដាក់គ្នា ។ ការដាក់ទណ្ឌកម្មនឹងពុំអាចផ្តល់លទ្ធផលដែលរំពឹងទុកនៃ​ការ​រំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េឡើយ ប្រសិនបើ​ទីក្រុងវ៉ាស៊ីនតោន​នៅ​តែមិនព្រមបន្ទន់ឥរិយាបថលើបញ្ហា​នៃការដាក់ទណ្ឌកម្មនេះ។ ​

មានការវឌ្ឍនភាពតិចតួច​ ​ នៅក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ខណៈដែលភាគីទាំងពីរ​មិនអាច​ឈានដល់ការព្រមព្រៀ​គ្នាបានលើបញ្ហានេះ ដោយទីក្រុងវ៉ាស៊ីនតោនហាក់កំពុងរង់​ចាំ​មើល​ការបង្ហាញវិធានការជាក់ស្តែងណាមួយជុំវិញការរំសាយអាវុធនុយក្លេអ៊ែរពីខាងកូរ៉េខាងជើងសិន ទើបគិតគូររឿងដក​ទណ្ឌ​​កម្ម​ជាក្រោយ​ ខណៈទីក្រុងព្យុងយ៉ាង​កំពុងរំពឹងឲ្យ​ទីក្រុងវ៉ាស៊ីនតោនជាអ្នកបោះជំហានមុន៕


ចែករំលែក៖