ព័ត៌មានទាន់ហេតុការណ៍៖

សល់តែ២៦ថ្ងៃទៀតសោះ!! អ្នកទោសម្នាក់ជិតដល់ថ្ងៃចេញពីពន្ធធានាគារ បែរជាលួចរត់ចេញដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ​ឆ្នាំ​២០១៩ មានអ្នកទោសម្នាក់ ដែលជាប់នៅមណ្ឌលអប់ រំកែប្រែ ម១ បានរត់គេចខ្លួន ដោយសុវត្ថិភាព ខណៈដែលចេញមកសួនបន្លែ ស្ថិត​នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ខដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពីសមត្ថកិច្ចបានឲ្យ ដឹងថា នៅម៉ោងប្រហែលជាង១០ព្រឹក អ្នកទោសដែលជាប់នៅក្នុងមណ្ឌលចេញមកសួនបន្លែ ដើម្បី ស្រោចទឹកបន្លែ និងកាប់ដីរៀបចំ សួនបន្លែ ក៏ស្រាប់តែមានអ្នកទោសម្នាក់ បានរត់គេចខ្លួនបាត់ ។

ជនជាប់ចោទ​ ដែលបានលួចរត់គេចខ្លួនពីមណ្ឌលកែប្រែ​(ម១)មានឈ្មោះ​ កែម​ ម៉ៅ​ ភេទ​ប្រុស ​អាយុប្រហែល៣០ឆ្នាំ​ដែលបានជាប់ពន្ធនាគារ កាលពីថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ​២០១៨ ពីបទលួចមានស្ថានទំងន់ទោស ។ ជនសង្ស័យខាងលើនេះ នៅសល់តែ២៦ ថ្ងៃ​ទៀតនឹងត្រូវបានដោះលែង ។

ប្រភពដដែល​បានឲ្យដឹងថាក្រោយពីជនសង្ស័យខាងលើបានរត់គេចខ្លួន ចេញពីពន្ធនាគាព្រៃសកម្លាំងសមត្ថកិច្ចបាននាំគ្នាចេញតាមរកចាប់ខ្លួនតែការរុករកមិនឃើញជនសង្ស័យទេ ។

គួរញ្ជាក់ផងដែរថា នេះជាករណីមួយដែលសម្ថកិច្ច ក៏ដូចជាប្រធានគុកព្រៃសរបណ្តែបណ្តោយឲ្យ មានអ្នកទោសលួចរត់ចេញពីគុក ដោយសុវត្ថិភាបពបែបនេះឡើយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖