ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងបើករថយន្តលឿន បុករង្វង់មូល នាងកិន្នបែកកង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងជោកជាំ បានបើករថយន្តក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករង្វង់មូល នាងកិន្ន ដែលទើបនឹងសាងសង់ បណ្តាលឲ្យហោះទៅម្ខាងទៀត បែកកង់ទៅមុខលែងរួច ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០​នាទី​យប់ ថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៩​ នៅចំណុចរង្វង់មូលនាងកិន្ន តាមបណ្តោយផ្លូវអាស៊ាន​ ស្ថិតក្នុងភូមិដើមគរ​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ​ ដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកូរ៉ូលា​ មួយគ្រឿងពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 2D. 2209 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវអាស៊ាន​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបើកបុកឡើងឃឿនរង្វង់មូលនាងកេរ​ ណ៎បណ្តាលឲ្យហោះទៅម្ខាងទៀត បែកកង់មុខទាំងសងខាងទៅមុខលែងរួច ភ្លាមនោះម្ចាស់រថយន្តបានចុះពីរថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុវាស់វែង យករថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌជ្រោយចង្វារង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖