ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ៖​ អ្នក​វិភាគ​ថៃ​ និយាយ​ថា​ អាកាសធាតុ​កខ្វក់​នៅ​បាងកក​ ដោយសារ​ស្រុក​ខ្មែរ​ដុត​ចំបើង​តាម​ស្រែ​ !

ចែករំលែក៖

ភ្នំពេញ​៖ ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​ថៃ​ទាំង​អស់​ មេត្តា​ថែរក្សា​សុខភាព​ និង​ ប្រុងប្រយ័ត្ន​ខ្ពស់​ ដោយ​ពាក់​ម៉ាស​ការពារ​ប្រភេទ​ N95 ។

នេះ​បេី​យោង​តាម​សេចក្ដី​ជូនដំណឹង​ កាលពី​ថ្ងៃទី​៣១​ ខែ​មករា​ ឆ្នាំ​២០១៩​ របស់​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ ។

ទូត​កម្ពុជា​ បញ្ជាក់​ថា​ ខ្យល់​កខ្វក់​ PM 2.5​ ដែល​ភាគ​ល្អិត​នៃ​ធូលី​មាន​ទំហំ​តូច​ជាង​ ២,៥​មីក្រូម៉ែត្រ​ ហើយ​ត្រូវ​ចាត់​ទុក​ថា​ មាន​គ្រោះថ្នាក់​បំផុត​ ដោយសារ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត​ និង​ ប៉ះពាល់​សរីរាង្គ​ផ្សេង​ទៀត​ ។

ទាក់ទង​បញ្ហា​នេះ​ រាជរដ្ឋាភិបាល​ប្រទេស​ថៃ​ប្រកាស​ឱ្យ​សាលា​រៀន​ និង​ គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​ សុខភាព​ សិស្ស​និស្សិត​ទាំងអស់​ ។

ដោយ​ឡែក​ នៅ​ថ្ងៃទី​៣​ ខែ​កុម្ភៈ​ នេះ​ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ថា​ “ស្រុក​ថៃពេលនេះ ក៏សំបូរអ្នកវិភាគឯករាជ្យដូចស្រុកខ្មែរដែរ ព្រោះទើបឃើញអ្នកវិភាគថៃមួយបាននិយាយថា អាកាសធាតុកខ្វក់នៅបាងកកគឺបណ្តាលមក……ពីអ្នកស្រែស្រុកខ្មែរដុតចំបើងតាមស្រែទេ ។ ស្វាគមន៍ សម័យអ្នកវិភាគឯករាជ្យដ៏រុងរឿង !​ “៕ចេស្តា


ចែករំលែក៖