ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន មួយទៀតគឺ ZTE corp ដែលទទួលរងការផាកពិនិយ ពីអាមេរិក នាពេលកន្លងមក ដោយការលក់សម្ភារ ដែលមានប្រភពដើមនៅអាមេរិកទៅឲ្យប្រទេសអ៊ីរ៉ង់ ។ ក្រុមហ៊ុនមួយនេះ កំពុងតែស្ថិតនៅក្នុងគន្លងរបស់ក្រុមហ៊ុន Huawei ជាគោលដៅ កម្ចាត់របស់អាមេរិក ។
មហាអំណាចទីមួយរបស់អាមេរិកកាន់តែបារម្ភទៅលើបច្ចេកវិទ្យារីកចម្រើន របស់ចិន ដោយបានព្យាយាម កម្ចាត់ ប្រព័ន្ធបចេ្ចកវិទ្យារបស់ចិន ចេញពីទឹកដីអាមេរិក និងបណ្តាប្រទេសជាមិត្ត ។ បន្ទាប់ពី Huawei ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅពេលនេះ មានក្រុមហ៊ុនចិនមួយទៀត ZTE corp ស្ថិតនៅក្នុងគោលដៅរបស់អាមេរិកផងដែរ។
តំណាងរាស្ត្រអាមេរិក មួយក្រុម កាលពីថ្ងៃទី៥ ខែកុម្ភៈ បានស្នើឲ្យដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ZTE corp ប្រសិនបើក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះ មិនគោរពទៅតាមច្បាប់របស់អាមេរិក ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យសមាជិកសភាអាមេរិកជាច្រើនរូប ខឹងសម្បារយ៉ាងខ្លាំងទាំងតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ និងគណបក្ស ប្រជាធិបតេយ្យ ដោយលោកត្រាំ បានសម្រេចហាមប្រាមដល់ក្រុមហ៊ុនអាមេរិក លក់សម្ភារ ឲ្យទៅក្រុមហ៊ុន ZTE របស់ចិនបន្តធ្វើសកម្មភាពអាជិវកម្ម។
ក្រុមហ៊ុនZTE corpបានបំពានកិច្ចព្រមព្រៀង ហើយត្រូវចាប់បាន ពេលដឹកជញ្ជូន ទំនិញដែលមានប្រភពនៅអាមេរិកទៅកាន់អ៊ីរ៉ង់ និងកូរ៉េខាងជើង ។ មន្ត្រីក្នុងក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសឲ្យដឹងថា ។ ក្រុមហ៊ុន ZTE corp ក៏បានទទួលកំហុស ហើយសុខចិត្ត ឲ្យពិនិយនៅឆ្នាំ២០១៨ ពីកំហុសខាងលើ។
តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ លោក Marco Rubio , Susan Colins និង Jerry Moran រួមជាមួយតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដែលមានដូចជា Chris Van Hollen, Mark Warner, Elizabeth Warrenនិង Doug Jones បានគាំទ្រច្បាប់ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ។សកម្មភាពខាងលើ កើតឡើងប៉ុន្មានថ្ងៃក្រោយពេលដែល មន្ត្រីជាន់ខ្ពស់អាមេរិក និងចិនពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិល។
សមាជិកសភាអាមេរិកជាច្រើនរូប បានចាត់ទុក ក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិន ដូចជា ZTE និងHuawei ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក ។ មន្ត្រីអាមេរិកយល់ឃើញថា ក្រុមហ៊ុនចិន ជួយដល់រដ្ឋាភិបាល ដើម្បីស៊ើបការសម្ងាត់ពីអាមេរិក ៕