ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះគំនរសំរាម រាលដាលដល់ព្រៃក្រោយផ្ទះ បង្កហានិភ័យ ផ្អើលពលរដ្ន និងសមត្ថកិច្ចរត់បាតជើងសព្រាត

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆេះព្រៃនៅក្រោយផ្ទះប្រជាពលរដ្ន កាលពីវេលាម៉ោង១១:១០នាទីព្រឹក ថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ភ្លើងឆេះព្រៃក្រោយផ្ទះប្រជាពលរដ្ឋចំនួន៤គ្រួសារ ១.ឈ្មោះ អោក សំណាង ភេទស្រី អាយុ៥៥ឆ្នាំ ២.ឈ្មោះ ជា សុគន្ធារី ភេទស្រី អាយុ៥៤ឆ្នាំ ៣.ឈ្មោះ ឃឹម សុគន្ធានី ភេទស្រី អាយុ៤៣ឆ្នាំ និង៤.ឈ្មោះ ប៉ាន់ ពុន្ធា ភេទប្រុស អាយុ៤៥ឆ្នាំ ។ មូលហេតុ ឆេះគំនរសំរាមរាលដាលរហូតដល់ដើមដូងក្បែរផ្ទះឈ្មោះ អោក សំណាង ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តរាគមន៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើនឹង៤ម៉ែត្រគុប មានកម្លាំងចុះអន្តាគមន៍ចំនួន៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ីវ សុវណ្ណា អធិការរងស្រុកទើបរលត់ទាំងស្រុង មិនបង្ករឲ្យរងគ្រោះថ្នាក់ដល់មនុស្សនិងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖