ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ បើកបុកម៉ូតូវ៉េវ បង្កឲ្យបុរស២នាក់ របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកនឹងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរស២នាក់របួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាកតាកូម៉ា ពណ៌ខ្មៅ ផ្លាកលេខខេមរៈភូមិន្ទ02.2-2462 អ្នកបើកបរឈ្មោះ រិទ្ធ.ភី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាយោធា នៅភូមិស្នាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (នាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក)។

ចំណែកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម1I.9359 បើកបរដោយឈ្មោះ ភី.ភឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិបឹងអណ្ដែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)និង អ្នករួមដំណើរឈ្មោះ យឹង.ញៀត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។

មូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចុះវាស់វែងធ្វើកំណត់ហេតុនិងប្រមូលវត្ថុតាងយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី


ចែករំលែក៖