ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីផលប្រយោជន៍ប្រទេសជាតិ​ អធិការបតីអាល្លឺម៉ង់ អនុញ្ញាតឲ្យក្រុមហ៊ុន ហួវាយ បង្កើតបណ្តាញ ​5G

ចែករំលែក៖

អាល្លឺម៉ង់ បានសម្រេចអនុវត្តគោលនយោបាយ ផ្ទុយពីអាមេរិក និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ដែលបានដើរតាមអាមេរិក ទាត់ចោលក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយ ដោយអាល្លឺម៉ង់ បានសម្រេច ឲ្យក្រុមហ៊ុន នេះ បន្តសកម្មភាព​បង្កើតបណ្តាញ 5G ​និងការធានាថាមិនធ្វើចារកិច្ចឲ្យរដ្ឋាភិបាលចិនឡើយ ។

កន្លងមក អាមេរិកគិតតែពីផលប្រយោជន៍ខ្លួនឯង ដោយធ្វើឲ្យបាត់បង់ផលប្រយោជន៍ប្រទេសដទៃ ។ ទាំងនោះហើយ បានជាពេលនេះ អធិការបតី អាល្លឺម៉ង់់ លោកស្រី Angela Merkel ​អនុវត្តនយោបាយ «អាល្លឺម៉ង់់ជាចម្បង»​​ ដោយលោកស្រី បានសម្រេចបើកភ្លើងខៀវ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei ​បន្ត កសាងបណ្តាញ​ 5G នៅក្នុងប្រទេសនេះ ។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល​២ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី​៥ ខែកុម្ភៈ អធិការបតីអាល្លឺម៉ង់់ លោកស្រី​ Merkel ​បានលើកឡើង ពីការបន្តកិច្ចសហប្រតិបត្តិការ ឲ្យក្រុមហ៊ុន​ Huawei កសាងបណ្តាញសេវាកម្ម​ 5G នៅក្នុងប្រទេសនេះ ។

មេដឹកនាំអាល្លឺម៉ង់់ បានលើកឡើងថា ប្រសិនបើក្រុមហ៊ុន​ Huawei ​ចង់បន្តសកម្មភាពផ្គត់ផ្គង់ សម្ភារ ទូរគមនាគមន៍​ 5G ​ គឺក្រុមហ៊ុនត្រូវតែបង្ហាញបញ្ជាក់ឲ្យបានច្បាស់ថា ក្រុមហ៊ុន នឹងមិនធ្វើចារកិច្ចឲ្យរដ្ឋាភិបាលចិនឡើយ។

សកម្មភាពខាងលើរបស់ អធិការបតីអាល្លឺម៉ង់់ គឺផ្ទុយទាំងស្រុងទៅនឹងអាមេរិក និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ក្នុងនោះមានអង់គ្លេស អ៊ីតាលី ប៉ូឡូញ​ …ជាដើម។

ប៉ុន្តែ ក្រុមហ៊ុន Huawei ​ជាអ្នកផ្គត់ផ្គង់​សម្ភារសម្រាប់បណ្តាញ​ 5G ​ដែលមានតម្លៃទាបបំផុត លើពិភពលោក ប្រសិនបើប្រើប្រាស់ ផលិតផលរបស់ Huawei ​នឹងជួយសន្សំសំចៃបានប្រាក់ប្រមាណ​ពី​១០-២០ភាគរយ បើប្រៀបធៀបនឹងក្រុមហ៊ុនផ្សេង។ ទាំងនោះហើយ បានជាមេដឹកនាំអាល្លឺម៉ង់់ មានបំណងចង់ឲ្យក្រុមហ៊ុន​ចិនមួយនេះ បន្តសកម្មភាព បង្កើត​ 5G នៅក្នុងប្រទេសរបស់ខ្លួន ៕


ចែករំលែក៖