ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា របួស៣នាក់នៅប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ ជិះម៉ូតូឌុបប្រពន្ធពីក្រោយ បត់ឆ្វេង វ៉ៃស៊ីញ៉ូ រួចបត់មកស្ដាំវិញ ត្រូវបានម៉ូតូមកស្របទិសពីក្រោយវ៉ាក់អើ ក៏កៀរដួលបណ្ដាលឲ្យរងរបួសស្រាលទាំងសងខាង ខូចខាតតិចតួច ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង ១៤ និង ៤១នាទី ថ្ងៃអង្គារ ០១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ រវាងម៉ូតូ នឹងម៉ូតូ ជិះស្របទិសគ្នា នៅចំណុចផ្លូវបំបែកចូលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតម៉ូតូស្រាល១គ្រឿង និងធ្ងន់១គ្រឿង មនុស្សរបួសស្រាលចំនួន ៣នាក់។

បើតាមសមត្ថកិច្ចនគរបាលចរាចរក្រុងបានឲ្យដឹងថា បុរសម្នាក់ដែលជិះម៉ូតូបត់ហើយត្រឡប់មកវិញនោះ ឈ្មោះ ស្វាយ រ័ត្នថា អាយុ ៣១ឆ្នាំ មុខរបរ អាជីវករ របួសស្រាល បើកបរម៉ូតូម៉ាក ZOOMER-X ពណ៌ក្រហម លាយស ជិះម៉ូតូពីរកើតទៅលិច ហើយមានពាក់ស្លាកលេខ ប៉ៃលិន 1B-4495 ខូចខាតស្រាល អ្នករួមដំណើរ ប្រពន្ធ ឈ្មោះ ឈិន តន អាយុ ៤៧ឆ្នាំ មុខរបរ អាជីវករ របួសស្រាល, អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ និងអ្នកជិះម៉ូតូមកពីក្រោយ ឈ្មោះ មាន ភារិន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្រង់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល បើកបរម៉ូតូម៉ាក Honda Dream C125 សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-0195 ខូចខាតធ្ងន់ ។

ករណីនេះ ជំនាញផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ។ មកដលព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញចរាចរណ៍ផ្កូវគោកក្រុងប៉ៃលិន បានទូរស័ព្ទហៅម្ចាស់ម៉ូតូទាំងសងខាងចូលមកសម្របសម្រួសគ្នា ចំណែកម្ចាស់ម៉ូតូ សុំយកម៉ូតូសង់ ២០១៤ យកទៅជួសជុលឲ្យ ៕ ស សារ៉េត


ចែករំលែក៖