ខេត្តព្រះសីហនុ៖ តាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ជាតិ ដែលមកលេងកំសាន្តខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ឆ្នាំ២០១៩នេះមានការថយចុះជាងឆ្នាំ២០១៨កន្លងទៅ ។
ក្នុងរបាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុង រយៈពេល០៣ ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិ ចូលមកកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យខាងលើប្រមាណ៥៨ ០០០នាក់ មានការថយចុះ ៣៤,០៩%។ ក្នុងនោះភ្ញៀវជាតិប្រមាណ៤៥ ៥០០នាក់ ថយចុះ៤២,៤៤ % ។ ចំណែកភ្ញៀវអន្តរជាតិប្រមាណ១២ ៥០០នាក់ កើនឡើង៣៩,៦៦%ក្នុងនោះចំនះនភ្ញៀវជនជាតិចិនច្រើនជាងគេ។
លោកតាំង សុចិត្រគ្រឹស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវដែលចូលមកខេត្តព្រះសីហនុ បានទៅលេងនៅតាមតំបន់ទេសចរណ៍នានា មានដូចជាតំបន់ឆ្នេរខ្សាច់ ដែលមាននៅក្នុងក្រុងព្រះសីហនុឆ្នេរនៅតំបន់កោះនិងរមណីយ៍ដ្ឋានធម្មជាតិ ដែលមានក្នុងខេត្តព្រះសីហនុផងដែរ ៕ ឆ្លាម សមុទ្រ