ព័ត៌មានទាន់ហេតុការណ៍៖

ព្រិលធ្លាក់យ៉ាងក្រាស់ គ្របដណ្តប់ទីក្រុងជាច្រើន ក្នុងពេលចូលឆ្នាំ

ចែករំលែក៖

រដូវចូលឆ្នាំចិន ជាពេលវេលា សម្រាក និងដើរកម្សាន្ត រយៈពេលយូរបំផុត សម្រាប់ពលរដ្ឋចិន​ ក្រោយពេលមួយឆ្នាំធ្វើការយ៉ាងសកម្ម ។​ ប៉ុន្តែដំណើរកម្សាន្តបានរងការ រំខានដោយសារតែព្រិលធ្លាក់យ៉ាងក្រាស់ គ្របដណ្តប់ទីក្រុងមួយចំនួន ក្នុងនោះ មានទីក្រុងប៉េកាំងជាដើម ។

សម្រាប់ទីក្រុងប៉េកាំង ព្រិលចាប់ផ្តើម ធ្លាក់ចាប់ពីថ្ងៃទី ៦ខែកុម្ភៈ ធ្វើឲ្យចរាចរណ៍នានាត្រូវផ្អាក ក្នុងនោះមានជើងហោះហើរ ផ្លូវរថយន្ត និងផ្លូវដែកជាដើម ដោយសារតែ ព្រិលគ្របដណ្តប់ លិចផ្លូវ ។

សារព័ត៌មាន ស៊ីនហួបានផ្សាយថា ព្រិលបានចាប់ផ្តើមធ្លាក់ នៅតាមសង្កាត់ខ្លះក្នុងទីក្រុងប៉េកាំង ដូចជានៅសង្កាត់ Yanqing និង Huairou ផងដែរ ។ ស្ថានីយអាកាសធាតុជាង១០កន្លែងក្នុងទីក្រុងប៉េកាំង បានសង្កេតមើលយ៉ាងប្រុងប្រយ័ត្ន អំពីការធ្លាក់ព្រិលនេះ ស្របពេលដែលអភិបាលក្រុងប្រកាសអំពីការធ្លាក់ព្រិល បានចូលមកដល់ហើយ ទៅកាន់ពលរដ្ឋចិនដែលកំពុងតែសប្បាយរីករាយ ទទួលអំណរឆ្នាំថ្មីនោះ ។

ការធ្លាក់ព្រិលបែបនេះ កើតមានជាយូរលង់ណាស់ហើយ គ្មានអ្វីជារឿងចម្លែកនោះទេ ពីព្រោះថា វាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាបានធ្វើឲ្យអាកាសធាតុត្រជាក់ ស្របពេលដែលពលរដ្ឋកំពុងជួបប្រទះនូវរដូវរងាស្រាប់ផងនោះ ។

មិនដែលមានម្តងណាឡើយ នៅក្នុងទីក្រុងប៉េកាំង ដែលថា រដូវរងាហើយ គ្មានការធ្លាក់ព្រិលនោះ រាប់តាំងពីឆ្នាំ១៩៥១រៀងមក ការធ្លាក់ព្រិលនេះមានយ៉ាងតិច៥ថ្ងៃជាប់គ្នា ៕


ចែករំលែក៖