ខេត្តបាត់ដំបង៖ ទីបំផុតផលិតកម្ម LD Picture បានសម្រេចចិត្តផលិតភាពយន្តខ្នាតធំ ដែលគេដឹងថា ចំណាយទុនរាប់សែនដុល្លារអាមេរិក ដើម្បីផលិតភាពយន្តរឿងតរឿង The Clock : Spirit Awakening ។
រឿងនេះ ត្រូវបានផលិតករលើកឡើងថា ដើម្បីចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តក្រៅស្រុក ។
ធ្លាប់ធ្វើឲ្យកក្រើកវិស័យភាពយន្តនៅកម្ពុជាជាបន្តបន្ទាប់ពេលនេះ ផលិតកម្មខាងបានសម្រេចចិត្តបោះទុនធំហើយ ។ ជាភាពយន្តបែបភ័យរន្ធត់រឿង The Clock : Spirit Awakening មិនត្រឹមតែចំណាយទុនធំទេ ភាពយន្តនេះនឹងត្រូវសម្រិតសម្រាំងទាំងបច្ចេកទេស រួមទាំងចូលរួមសម្តែងដោយតារាសម្តែងបរទេសចូលរួមផងដែរ ។ ចាងហ្វាង និងអ្នកដឹកនាំរឿង នៃផលិតកម្ម LD Picture លោក លៀក លីដា បានបង្ហោះសារក្នុងបណ្ដាញសង្គម Facebook របស់លោកអមដោយរូបភាពជាច្រើនសន្លឹកថា ពេលនេះលោកកំពុងដំណើរការផលិតរឿង The Clock : Spirit Awakening ដែលជាប្រភេទរឿងរន្ធត់ នៅសម័យបុរាណ ដោយមានការចូលរួមសម្ដែងពី តារាសម្ដែងបរទេសផងដែរ ។
លោកបានបង្ហោះថា៖ កាលពីឆ្នាំ២០១១ខ្ញុំបានដឹកនាំសម្តែង រឿងអាបពាក់មួកសុវត្ថិភាព ដែលបានធ្វើឲ្យល្បីរន្ទឺដល់ទស្សនិជនក្នុងប្រទេស នៃការរស់ឡើងវិញនៃភាពយន្តខ្មែរ ។ ថ្ងៃនេះឆ្នាំនេះ ខ្ញុំបានកំពុងដឹកនាំរឿងមួយ គឺThe Clock : spirit awakening រឿងនេះខ្ញុំដាក់ទន់ច្រើនជាងមុន១០ដង ក្នុងគោលបំណងឲ្យភាពយន្តខ្មែរមួយនេះអាចទៅកាន់ទីផ្សាបរទេសបាន ។ គេហទំព័រផលិតកម្មក៏បានបង្ហាញមុខតួឯកស្រីជនជាតិបារាំងម្នាក់ផងដែរ ។
ប្រភពបញ្ជាក់ថា ក្រោយពីធ្វើ casting អស់ពេលជិត៤ខែ នាង chalot ត្រូវបាន ជាប់ ជាតួឯកស្រីឈ្មោះ ហ្សូលី ជាស្រ្តីជនជាតិបារាំង ដែលបានសម្លាប់ខ្លួនដោយសានាងមានជំងឺផ្លូវចិត្ត ការស្លាប់របស់នាងមានទាក់ទងទៅ និងបទ gloomy sunday ដែលជាបទគេសង្ស័យថាបានសម្លាប់មនុស្សជាច្រើននាក់ក្នុង ១៩៤០ ។
ភាពយន្តនេះ កំពុងដំណើរការថតនៅក្នុងខេត្តបាត់ដំបង ជាប្រភេទរឿងរន្ធត់ ដែលដំណាលពីស្រ្តីជនជាតិបារាំងម្នាក់ ដែលបានសម្លាប់ខ្លួនដោយសានាងមានជំងឺផ្លូវចិត្ត ។
ការស្លាប់របស់នាងមានទាក់ទងទៅ និងបទ Gloomy Sunday ដែលជាបទគេសង្ស័យថាបានសម្លាប់មនុស្សជាច្រើននាក់ក្នុងអំឡុងឆ្នាំ ១៩៤០ ។ ពួកយើងនឹងរង់ចាំគាំទ្រស្នាដៃកូនខ្មែរមួយនេះនៅពេលលេចចេញជារូបរាងលើផ្ទាំងក្រណាត់ស ក្នុងពេលឆាប់ៗនេះ ។
គួរបញ្ជាក់ដែរថា ខណៈនេះ ភាពយន្តបែបភ័យរន្ធត់រឿង អង្រឹង របស់ផលិតកម្មLD Picture បាននឹងកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ ក្រៅពីពភាពយន្តនេះផលិតកម្មគ្រោងនឹងបញ្ចេញស្នាដៃថ្មីបន្តបន្ទាប់ទៀតរួមមានរឿង ឯណាខ្មោច? រឿង “ជួបស៊យវគ្គ២ និងរឿង”ប្រមាញ់ប្ដី”ផងដែរ៕ វឌ្ឍនា