ភ្នំពេញ៖ មុននេះបន្តិច នាព្រលប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ព្រះមហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ លុបឈ្មោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី អត្តលេខ ០១៧៨៩៣ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីកងយោធពលខេមរភូមិន្ទ។ ក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះលើផេកសម្តេច មុននេះបន្តិចដោយមានប្រសាសន៍យ៉ាងខ្លីថា៖ នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់៕
ដោយ៖ សុខ ខេមរា