ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី ពណ៌ស បើកលឿនឆ្លងផ្លូវ បែកជាបួន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតនឹងក្រឡាប់ផ្ងារជើងច្រងាងសងខាង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១១០ កែងផ្លូវ១៩នៅចំណុចខាងកើតប្រមាណជា១០០ម៉ែតពីផ្សារចាស់ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូកង់បីពណ៌ស អត់មានស្លាកលេខបើកបរតាមបណ្តោយផ្លូវ១៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះ ក៏ស្រាបតែមានបុរសម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បីដូចគ្នាបើកបរតាមបណ្តោយផ្លួវ១១០ ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចផ្លូវបែកជាបួនក្នុងល្បឿនលឿនដូចគ្នាមិនបានបន្ថយល្បឿនទើបជ្រុលបុកគ្នាបណ្តាលឲ្យក្រឡាប់ផ្ងារជើងទាំងសងខាងរងការខូចខាតបែកកញ្ចក់មុខ និងកំពិតក្បាំងតិចតួច សំណាងល្អហើយដែលអ្នកបើកបរមិនមានគ្រោះថ្នាក់គ្រាន់តែខូចខាតព្រទ្យសម្បត្តិតែប៉ុណ្ណោះ ភ្លាមៗនោះ ដែរភាគីទាំងសងខាងគាត់ចរចាគ្នាមិនត្រូវ សូម្បីតែសមត្ថកិច្ចអន្តរាគមន៍យ៉ាងណាក៏មិនត្រូវគ្នាដែរ ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង ឃើញសមត្ថកិច្ចវាសវែង ក៏សុំចរចាគ្នា ដើម្បីយកម៉ូតូទៅជួសជុលរៀងៗខ្លួន ហើយបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ ធឿនព្រែកជ័យ