ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភបានសម្រេចម្ដងហើយមិនអស់ចិត្ត សុំម្ដងទៀត អូនប្ដឹងនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃអង្អារ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភបានសម្រេច ក្រោយទទួលពាក្យបណ្ដឹងស្រ្តីរងគ្រោះ ។

ប្រភពពីនគរបាលបានឲ្យដឹងថា ស្រ្តីរងគ្រោះជាម្ចាស់បណ្ដឹងរៀបរាប់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ហ៊ិន ដា (ហៅហ៊ាង) ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានទិញស្រាថ្នាំចំនួន២លីត្រ យកមកផឹកនៅខ្ទមចំការជាមួយគ្នា ផឹកអស់កន្លះលីត្រ ជនរងគ្រោះស្រវឹង ចូលទៅដេក មួយសន្ទុះក្រោយមក ជនសង្ស័យបានចូលទៅតាមក្រោយ ចាប់ជនរងគ្រោះរំលោភរហូតបានសម្រេច។

ក្នុងបណ្ដឹងនោះបន្តថា ក្រោយរំលោភបានសម្រេចរួចរាល់ ជនសង្ស័យចេញមកអង្គុយផឹកស្រាបន្ត រយ:ពេលប្រហែលកន្លះម៉ោង ទំនងមិនអស់ចិត្ត ក៏ចូលទៅសុំដាក់ទៀត តែជនរងគ្រោះបដិសេធហើយ បានស្រែកហៅកូនស្រីរបស់ខ្លួនដែលកំពុងចិញ្ច្រាំដំឡូងមីក្បែរនោះ ករណីនេះកូនស្រីជនសង្ស័យ ក៏មកទាន់ហេតុការណ៍នេះដែរ ដូច្នេះហើយ ទើបជនសង្ស័យងើប ដើរចេញពីកន្លែងកើតហេតុ។

ក្នុងបណ្ដឹងដដែលបន្តទៀតថា ពេលនោះកូនស្រីរបស់ជនសង្ស័យ បានទូរស័ព្ទប្រាប់ម្ដាយរបស់ខ្លួន លុះវេលាម៉ោង៦ និង ០០នាទីល្ងាចថ្ងៃដដែល ប្រពន្ធជនសង្ស័យឈ្មោះបានមកប្រើអំពើហិង្សាវាយតប់លើរៀងកាយជនរងគ្រោះ លុះរសៀលទី១០ ខែកុម្ភ: ឆ្នាំ២០១៩ ឈ្មោះ អឿន ប្រពន្ធជនសង្ស័យបានមកប្រើហិង្សាលើរួបរៀងកាយលើខ្លួនជនរងគ្រោះម្ដងទៀត បណ្ដាលឲ្យបែកថ្ងាស ហូរឈាម និងជាំខៀវថ្ពាល់ខាងឆ្វេង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿង នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្តតាមនីតិវិធី៕ បុឹ ពិន


ចែករំលែក៖