ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តទាំងងងុយដេក ជ្រុលបុករថយន្តយីឌុបពីក្រោយ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តម្នាក់ឯង តំាហពីខេត្ត ព្រះសីហនុ ទាំងខ្លួនងងុយដេក មកក្រុងភ្នំពេញ ក៏រេចង្កូតចូលកន្ទុយក្រោយ របស់រថយន្តយីឌុប បណ្តាល ឲ្យខ្ទេចមួយកំណាត់មុខ និងដាច់កង់ខាងឆ្វេង ចេញមកក្រៅ តែមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង០០ នាទីព្រឹក ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ៤ ស្ថិតនៅចំណុចមុខបុរីញូវថោន ភូមិអង្គ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកបើកបរគាត់មិនបានប្រាប់ឈ្មោះ គ្រាន់តែបង្ហើបប្រាប់ថា គាត់បានចុះទៅមើលការងារតាមរោងចក្រ នៅឯខេត្តព្រះសីហនុ ។

តាមសំដីម្ចាស់រថយន្តបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានបើករថយន្តម៉ាក ហាយឡែនឌើ ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AF-3134 មកពីខេត្តព្រសីហនុធ្វើដំណើរមកផ្ទះ នៅភ្នំពេញ ហើយនិងបន្ត ដំណើរទៅពិនិត្យការងារនៅឯក្រុងបាវិតទៀត ។

ខណះមកដល់ ចំណុចកើតហេតុក៏ងងឹតមុខងោគ មួយភាំង ស្រាបតែដឹងខ្លួនរថយន្តរបស់គាត់បានបុកនុងកន្ទុយក្រោយរបស់រថយន្តយីឌុបដឹកថ្ម ដែលបើកបញ្ច្រាស់ទិសគ្នា វិលរថយន្តរបស់គាត់ទទឹងថ្នល់ តែមិនជ្រុលបណ្តាលឲ្យប៉ះពារ អ្នកធ្វើសំណើរ និងរូបគាត់នោះទេ ដោយភាគីខាងរថយន្តយីឌុបខូចខាតបន្តិច ឃើញរថយន្តហាយឡែកឌើខូចខ្លាំង ក៏បន្តទៅមុខបាត់ទៅ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅជួយ សម្រួលចរាចរណ៍ និងបានហៅរថយន្តមកស្ទួចដឹករថយន្តរងគ្រោះចេញពីកន្លែងកើតហេតុ ឲ្យម្ចាស់យកទៅជួយជុល ៕ សុខាសែនជ័យ


ចែករំលែក៖