ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម ត្រូវបាត់បង់ផ្លូវដ៏សំខាន់ សម្រេចចេញ ចូល អ៊ីរ៉ាក់ និងស៊ីរី

ចែករំលែក៖

កម្លាំងទាហាន អ៊ីរ៉ាក់បានបំផ្លាញរូងក្រោមដី​​ នៅព្រំដែនជាផ្លូវចេញចូលដ៏សំខាន់ របស់ក្រុមភេរវកម្ម ។ កន្លងមក ការឆ្លងកាត់ព្រំដែន ដែលមានការយាមល្បាតយ៉ាងតឹងតែងបំផុត រវាងអ៊ីរ៉ាក់ នឹងស៊ីរី ពីសំណាក់ក្រុមភេរវកម្ម IS ​ ដោយសារតែមានរូងក្រោមដី​ជាច្រើន​ឆ្លងកាត់ព្រំដែន ​។

នៅពេលនេះ​ កម្លាំងការពារព្រំដែនអ៊ីរ៉ាក់ បានរកឃើញ និងបំផ្លាញ រូងក្រោមដី​១១កន្លែង ដែលក្រុមភេរវកម្ម​ IS ​បានប្រើប្រាស់ជាផ្លូវចូលក្នុងទឹកដីស៊ីរី ពីតំបន់វាលខ្យាច់ នៅក្នុងខេត្ត Anbar ​ប្រទេសអ៊ីរ៉ាក់ ចូលទៅកាន់ខេត្ត​ Dayr Al Zawr ​ប្រទេសស៊ីរី ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់​បានផ្សាយថា កាលពីថ្ងៃទី​១៣ ខែកុម្ភៈ កម្លាំងការពារព្រំដែនអ៊ីរ៉ាក់បានរកឃើញ ផ្លូវក្រោមដីខាងលើ​ ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺផ្លូវក្រោមដី មានប្រវែងរហូតដល់ទៅ​៣គីឡូម៉ែត្រ ជាការងាយស្រួលឆ្លងកាត់របស់ខ្មាន់កាំភ្លើងក្រុម​ IS ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងទាហានអ៊ីរ៉ាក់​បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ក្រោយពេលក្រុមភេរវកម្ម​បានព្យាយាម ចូលទៅទឹកដីអ៊ីរ៉ាក់វិញ​។ ខ្មាន់កាំភ្លើង​ IS ​រាប់សិបនាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការបាញ់ប្រហារគ្នា ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់​ ប្រកាសថា បានចាប់ខ្លួនខ្មាន់កាំភ្លើងក្រុម​ IS ​១៨៦នាក់ បានឡើងគម្រោង វាយប្រហារទៅលើទីតាំងនានាក្នុងទឹកដីអ៊ីរ៉ាក់ ៕


ចែករំលែក៖