ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ​២០១៩នេះ ពលរដ្ឋ ក្រីក្រនៅចិត​នឹងត្រូវបានដោះស្រាយ

ចែករំលែក៖

ក្នុងរយៈប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ចិនបានកាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័ស ដោយសារតែកំណើតសេដ្ឋកិច្ចជាតិរីកចំរើនខ្ពស់ ក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក​ ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ​១៩៧០ ពលរដ្ឋក្រីក្រនៅក្នុងប្រទេសចិនគ្រប់ដណ្តប់ដល់ទៅជាង​៩០ភាគរយ ប៉ុន្តែនៅពេលនេះ ពលរដ្ឋក្រីក្រ ប្រមាណតែ ២ភាគរយប៉ុណ្ណោះ​ក្នុងចំណោម ពលរដ្ឋ​ជាង ១,៣ពាន់លាននាក់​។

នៅពេលនេះ រដ្ឋាភិបាលចិន បានដាក់ចេញគម្រោងកាត់បន្ថយភាពក្រីក្រ នៅក្នុងឆ្នាំ២០១៩នេះ ឲ្យបាន១០លាននាក់ ខណៈដែលក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា បានត្រៀមទឹកប្រាក់ប្រមាណ១៣ពាន់លានដុល្លារសម្រាប់ គម្រោងនេះ ស្របតាមទិសដៅរបស់រដ្ឋាភិបាលដែលថា ដល់ឆ្នាំ២០២០ ចិននឹងលុបបំបាត់អស់នូវភាពក្រីក្រ ។

ពលរដ្ឋចិនជាង១០លាននាក់ តាំងទីលំនៅ នៅទីជនបទ ក្នុងប្រទេសចិន រស់នៅក្រោមបន្ទាត់ក្រីក្រ ដែលឆ្នាំ២០១៨ ជនក្រីក្រក្នុងចំណោមនោះ ២,៨លាន បានទទួលនូវក្តីរំពឹងអំពីការផ្តល់ទីលំនៅថ្មី ។

ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលកណ្តាលបានដាក់ចេញផែនការមេ ដែលរួមបញ្ចូលគម្រោង២ឆ្នាំ កសាងសង្គមវិបុលភាពខ្នាតតូចមួយ ដែលអាចឲ្យប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរបាន ។កន្លងទៅបាន៥ឆ្នាំ គម្រោងនោះ ទទួលបានអត្ថប្រយោជន៍ដល់ពលរដ្ឋប្រមាណ៦៨,៥៣លាននាក់ ដែលរស់នៅតាមទីជនបទ និងធ្វើឲ្យអត្រានៃភាពក្រីក្រថ្នាក់ជាតិ ថយចុះចំនួន១០ភាគរយ ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ប្រជាជនចិនប្រមាណ៣០,៤៦លាននាក់ទៀត រស់នៅក្នុងបន្ទាត់ក្រីក្រ ។គិតពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ២០១៧ បណ្តាប្រទេសតំបន់អាស៊ាន បានកាត់បន្ថយភាពក្រីក្រ ប្រជាជនរស់នៅតាមជនបទបាន៧៤០លាននាក់ ។ ក្នុងនោះ មធ្យមភាពប្រជាជនចិនមាន១៩លាននាក់រួចផុតពីភាពក្រីក្រជារៀងរាល់ឆ្នាំ អំឡុងពេល៤០ឆ្នាំកន្លងទៅនេះ ។

ចិនត្រូវបានគេចាត់ទុកថា ជាប្រទេសគំរូក្នុងការកាត់បន្ថយភាពក្រីក្រី ជាក់ស្តែងក្នុងឆ្នាំ១៩៧៨ ប្រជាជនមានភាពក្រីក្រ៩៧,៥ភាគរយ ប៉ុន្តែមកដល់ឆ្នាំ២០១៧វិញ ភាពក្រីក្រី មានតែ៣,១ភាគរយប៉ុណ្ណោះ ។

ដើម្បីកាត់បន្ថយភាពក្រីក្រីក្នុងឆ្នាំ២០១៩នេះ ក្រសួងសេដ្ឋកិច្ចចិនបានបម្រុងទុកទឹកប្រាក់១៣ពាន់លានដុល្លារ ដើម្បីគម្រោង «មូលនិធិកាត់បន្ថយភាពក្រីក្រ» សម្រាប់ពលរដ្ឋក្រីក្រនៅខេត្តចំនួន២៨, នៅតាមតំបន់ស្វយ័ត និងនៅតាមទីក្រុងផ្សេងៗ ៕


ចែករំលែក៖