ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី ចំនួន៦នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថាៈ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២២:៣០ នាទី កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀ រិទ្ធីសក្ក័ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ចាប់យកបានថ្នាំញៀន ប្រភេទ MDMA ចំនួន៣៨ គ្រាប់ និង ទូរសព្ទ័១គ្រឿង។

បន្ទាប់ពីបានសួរចម្លើយ ឈ្មោះ សៀ រិទ្ធីសក្ក័ បានបង្ហាញ សមត្ថកិច្ចទៅឃាត់ខ្លួនឈ្មោះ ពុធ រតន: ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និង មិត្តភ័ក្ដិ ចំនួន៥ នាក់ទៀត ដែលមានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ចេង ប៉េងលាង ភេទប្រុស

២-ឈ្មោះ សុខ វុទ្ធី ភេទប្រុស

៣-ឈ្មោះ ថង ស្រីនីត ភេទស្រី

៤-ឈ្មោះ ពុធ រតនៈ ភេទប្រុស

៥-ឈ្មោះ ខ្នា អេងហួរ ភេទស្រី នៅ ក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចក៏បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតែម្តង ។

ករណីនេះសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង តាម នីតិវិធីបញ្ជូន ទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖