ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនអតីតមន្រ្តីយោធាម្នាក់ ជាមុខសញ្ញាលួចរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអតីតមន្ត្រីយោធាម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែង ជាប់ផ្សារស៊ិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីជននោះ បានធ្វើសកម្មភាពលួចរថយន្តរបស់ជនរងគ្រោះពេលយប់ ។

ជនសង្ស័យខាងលើមានឈ្មោះ យិន តារា អាយុ៤៧ឆ្នាំ អតីតមន្ត្រីយោធា ត្រូវបណ្តេញចេញពីអង្គភាព បច្ចុប្បន្នរស់នៅផ្ទះល្វែងជាន់ទី៣ លេខ២០អ៊ឺ១សេ និងមានស្រុកកំណើតភូមិខ្សាម សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។

ចំណែកជនរងគ្រោះ ឡាច ចរិយា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរក្រុមហ៊ុនស្នាក់នៅ ផ្ទះលេខ២២E ២ភូមិតាងួន សង្កាត់កាកាបទី១ ស្រុកកំណើតនៅភូមិកោះគរ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះរថយន្តដែលបាត់ម៉ាកកូរ៉ូឡាពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2E-7708។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ រថយន្តរបស់គាត់យប់ឡើងតែងតែចតទុកនៅខាងមុខផ្ទះជារៀងរាល់ថ្ងៃ លុះមកដល់យប់ថ្ងៃទី១៥​ ខែកុម្ភៈ ស្រាប់តែមានជនសង្ស័យមកធ្វើសកម្មភាពលួចយកទៅបាត់ លុះព្រឹកឡើង ក៏ចែកមើលកាមរ៉ាសុវត្ថិភាពរួចក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទី១​ ។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាមនគរបាលស្គាល់ភិនភាគជនសង្ស័យទើបទៅឃាត់ខ្លួនតែម្តង។

ក្រោយពីឃាត់ខ្លួនបានបច្ចុប្បន្ន ជនសង្ស័យ កំពុងស្វែងរកវត្ថុតាងបន្ថែម និងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ចាត់ការបន្តតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖