ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូពេលយប់ម្នាក់ឯង ត្រូវរថយន្តបុកស្កាប់ សមត្ថកិច្ចប្រកាសរកសាច់ញាតិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងនៅពេលយប់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្តាលឲ្យស្លាប់ៗភ្លាមៗនៅកន្កែងកើតហេតុ ពេលនេះសមត្ថកិច្ចប្រកាសរកសាច់ញាតិ ព្រោះសពបានយកទៅរក្សាទុកនៅមន្ទូរពេទ្យបង្អែកខេត្ត ។

ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៥៥នាទី លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៣៧-៣៨ ចំណុចភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមការឲ្យដឹងពីសមត្ថកិច្ចគឺមុនពេលតហេតុ មានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក ស្លាកលេខ ឈ្មោះ និងទីលំនៅអ្នកបើកបរ (បើករត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានបុកម៉ូតូ ១គ្រឿងម៉ាកហុងដា សេ ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១QU.៧៩១២ អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងទីលំនៅ (កំពុងស្រាវជ្រាវ) ដែលកំពុង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យ អ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ សពត្រូវបានយកទៅដំកល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចក៏សូមអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋណា មានបាត់សមាជិកក្នុងគ្រួសារ សូមទាក់ទងមកសមត្ថកិច្ចនគរបាលស្រុកសំរោងទង និងមន្ទីរពេទ្យខេត្ត ចំណែកវត្ថុតាង ម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ៕ សេនាស័ក្តិ


ចែករំលែក៖