ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្តីអំពីការផឹកស៊ីឈានដល់ហិង្សារបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារមានទំនាស់ពាក្យសំដីដាក់គ្នាអំពីការផឹកស៊ី ដោយជនបង្ក សុំលុយទិញស្រាថ្នាំពីជនរងគ្រោះមិនបាន ពេលផឹកស៊ីរួច ស្រាប់តែជនរងគ្រោះដើរទៅបើកមុងចូលដេក ពេលនោះ ស្រាប់តែជនបង្កយកកាំបិតកាប់ដើមដំឡូង កាន់ដើរតាម ក៏កាប់ទៅលើជនរងគ្រោះចំ ក ផ្នែកខាងឆ្វេង១កាំបិត បណ្ដាលឲ្យជនរងគ្រោះដួលនៅនឹងកន្លែងកើតហេតុ ឈាមហូរជាច្រើន បន្ទាប់មកជនរងគ្រោះស្រែកឲ្យអ្នកនៅជិតនោះជួយ រួចក៏ដឹកយកមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែក ជនសង្ស័យ ក្រោយមកត្រូវបានកម្លាំងប្រជាការពារ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ សង្កាត់ ប៉ៃលិនឃាត់ខ្លួនតែម្ដង ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង១៩និង៤០នាទី ថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចចំការរបស់ឈ្មោះ តូ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនបង្កឈ្មោះ សំ ស្រួច ភេទ ប្រុស អាយុ២៨ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំណែកជនរងគ្រោះឈ្មោះ យ៉ែម រ៉ុន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរកម្មករ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នទីកន្លែងកើតហេតុខាងលើ ។

ករណីខាងលើនេះ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពែទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន និងសួនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖