ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស ជាផ្លូវការអំពីការសម្រេចបើក “ក្រុមមេធាវីការពារក្តី” សម្រាប់ជួយកូនក្មួយកម្មករ កម្មការិនី និងពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ។
សម្តេចតេជោ ថ្លែងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ យ៉ាងដូច្នេះថា ៖
«ថ្ងៃនេះពូសូមប្រកាសជាផ្លូវការអំពីការសម្រេចបើក “ក្រុមមេធាវីការពារក្តី” សម្រាប់ជួយកូនក្មួយកម្មករ កម្មការិនី និងពលរដ្ឋក្រីក្រនៅទូទាំងប្រទេស។ ពូនឹងរៀបចំអោយមានមេធាវីយ៉ាងហោចណាស់ ២នាក់សម្រាប់ជួយពលរដ្ឋក្រីក្រនៅក្នុងខេត្តនីមួយៗ។
ចាប់ពីពេលនេះ បងប្អូនប្រជាពលរដ្ឋក្រីក្រ និងកូនក្មួយកម្មករទទួលបាននូវសេវាមេធាវីពីពូផ្ទាល់ ដោយមិនតម្រូវអោយបង់ប្រាក់ថ្លៃមេធាវីឡើយ» ៕