រាជធានីភ្នំពេញ ២០ កុម្ភៈ ២០១៩ ៖ ជាមួយជម្រើសនៃអាហាររសជាតិដើមដ៏សម្បូរបែបមកពីជុំវិញសកលលោក និងការសម្តែងសិល្បៈសហសម័យដ៏អស្ចារ្យ ណាហ្គាវើលដ៍គឺជាមណ្ឌលកម្សាន្តចម្រុះដែលផ្តល់នូវបទពិសោធន៍ថ្មីៗមិនអាចបំភ្លេចបាន និងស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្មរបស់អ្នក។
រីករាយពិសាម្ហូបអាហារជាច្រើនមុខច្នៃយ៉ាងពិសេសដោយមេចុងភៅជាតិ និងអន្តរជាតិ។ ភោជនីយដ្ឋានចិនប្រណីតឈ្នះពានរង្វាន់លំដាប់ពិភពលោក Fortune Palace និង Hall of Golden Chimes មានបម្រើម្ហូប ដូចជាទាប៉េកាំង ក្តាមអាឡាស់ស្ការស់ ខប៉ាវហ៊ឺអាហ្វ្រិក និងម្ហូបជាច្រើនមុខទៀត។ សម្រាប់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ អ្នកអាចមកពិសាឌីមសាំពិសេសតម្លៃចាប់ពី ១៨,៨០$ សម្រាប់ម្នាក់នៅភោជនីយដ្ឋានទាំងពីរចន្លោះម៉ោង ១១ ព្រឹក និង ២:៣០ រសៀល។
សម្រាប់អ្នកដែលចង់ភ្លក្សម្ហូបបារាំងរសជាតិដើម សូមអញ្ជើញមកភោជនីយដ្ឋានបារាំង Le Gourmet ដែលមានបម្រើជូននូវពងត្រីប្រណីត និងថ្លើមក្ងាន ឬអ្នកអាចទៅពិសាម្ហូបជប៉ុនដែលចម្អិនផ្ទាល់នៅនឹងមុខអ្នកជាមួយសិល្បៈចម្អិនម្ហូបដ៏ស្ទាត់ជំនាញរបស់មេចុងភៅដ៏ចំណានរបស់យើង។ ក្នុងពេលដំណាលគ្នានេះដែរ អ្នកអាចមកភោជនីយដ្ឋានប្រណីតអ៊ីតាលី Bistro Romano ដែលឈ្នះពានរង្វាន់លំដាប់ពិភពលោកឆ្នាំ ២០១៨ ក៏បានដើម្បីភ្លក្សប៉ាស់ស្តា ភីហ្សា និងអាហារអ៊ីតាលីពិសេសជាច្រើនមុខទៀត។
សម្រាប់ភាពរីករាយលក្ខណៈគ្រួសារ អ្នកអាចមកពិសាអាហារប៊ុហ្វេបែបខ្មែរពេលល្ងាចដែលមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥:៣០ ល្ងាចនៅភោជនីយដ្ឋាន The Pangea ដែលមានម្ហូបខ្មែរមកពីគ្រប់រាជធានីខេត្តរួមទាំងការសម្តែងសិល្បៈបុរាណខ្មែរផងដែរ។ ណាហ្គាវើលដ៍ ក៏មានម្ហូបដែលមានការពេញនិយមប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរនៅភោជនីយដ្ឋាន Indochine ភោជនីយដ្ឋាន Chopstick និងភោជនីយដ្ឋានវិមានស៊ីធីវ៉ក។
ចំណែកអ្នកដែលចង់ទៅពិសាម្ហូបពិសេសតម្លៃសមរម្យ សូមអញ្ជើញទៅភោជនីយដ្ឋានកូរ៉េ Korean Grill ភោជនីយដ្ឋានបែបហុងកុង Golden Bowl ភោជនីយដ្ឋានក្រោមដីបែបអាស៊ី Food Pavilion តម្លៃចាប់ពី ១,៥០$ ប៉ុណ្ណោះ។ ភោជនីយដ្ឋានផ្សេងទៀតរបស់ណាហ្គាវើលដ៍ មានបើកបម្រើ ២៤ ម៉ោងសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវមិនឲ្យខកចិត្តឡើយ។
ភោជនីយដ្ឋានមួយទៀតដែលអ្នកត្រូវតែសាកល្បង គឺភោជនីយដ្ឋានប្រណីត 2Pangea ដែលមានអាហារប៊ុហ្វេអន្តរជាតិដែលមានទីតាំងជាប់សាលមហោស្រព NABA ។ រាល់អ្នកញ៉ាំទី ២ ចំណាយតែ ៨$ ប៉ុណ្ណោះ។ រីករាយតាមចិត្ត!
បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចរួច អ្នកអាចទៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដើម្បីទស្សនាការសម្តែងសិល្បៈនៃក្តីស្រឡាញ់ដែលជាការសម្តែងបែបសហសម័យដ៏អស្ចារ្យ ផ្តល់ជូនពីម៉ោង ៨ យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យ រហូតដល់ថ្ងៃទី ៣ មីនា។ សំបុត្រ ផ្តល់ជូនឥតគិតថ្លៃនៅណាហ្គាវើលដ៍សម្រាប់ការសម្តែងរយៈពេល ៤៥ នាទីនេះ និងស័ក្តិសមសម្រាប់គ្រប់វ័យ។ វាជាការសម្តែងនៃដំណើររឿងស្នេហាដ៏រ៉ូមែនទិករបស់ Justin និង Cherry លាយឡំជាមួយអ្នកសម្តែងអន្តរជាតិដ៏ប៉ិនប្រសប់នៅក្នុងសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ បន្ទាប់ពីទស្សនារួច អ្នកអាចទៅពិសាប៊ុហ្វេបង្អែមដ៏ឈ្ងុយឆ្ងាញ់ តម្លៃ ១២$ ប៉ុណ្ណោះសម្រាប់ម្នាក់នៅភោជនីយដ្ឋាន 2Pangea ។
សម្រាប់ម្ហូបអាហារ និងកម្មវិធីកម្សាន្តលំដាប់ពិភពលោក ណាហ្គាវើលដ៍ផ្តល់ជូនបានគ្រប់យ៉ាង!
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី ឬការប្រជុំលំដាប់កំពូល។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទង ៖
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com |
កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications Tel: (+855) 15 61 88 86 Email: phouksolinda@nagaworld.com |