ខេត្តកណ្តាល៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានកិត្តិ យសក្រុមយុវជន ខ៤ នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកណុប រ័ត្ននិមល ទីប្រឹ ក្សាក្រុមយុវជនខ៤ និងលោក ណុប រតនៈ ប្រធានប្រតិបត្តិក្រុមយុវជន ខ៤ និងសហការី មានការចូលរួមពីលោក អ៊ូច សៅវឿន អភិបាលរងនៃគណៈអភិបា លស្រុកកណ្តាលស្ទឹង នាំយកថវិកា និងគ្រឿងឧបភោគ -បរិភោគជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាត ចំនួន ១០ គ្រួ សារ ស្ថិតក្នុងឃុំព្រែក រកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកបានពាំនាំប្រសាសន៍ផ្តាំផ្ញើ និង សាកសួរសុខទុក្ខពីសំ ណាក់លោក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង និង លោកស្រី ប៉ែន ចាន្នី ។
លោកណុប រ័ត្ននិមល បន្តថា: ទោះបីជាអំណោយទាំងអស់នេះបន្តិចបន្តួចក៏ពិតមែនតែវាឆ្លុះបញ្ចាំងអោយឃើញ នូវសណ្តានចិត្ត ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្តេចតែងតែគិតគូពីសុខទុក្ខនិងជីវភាពរបស់បងប្អូនដូចជា តំឡើងប្រាក់បៀរវត្សជូន មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ និង កម្ម ករ កម្មការិនី ជាពិសេស កម្មករ កម្មការនី ទទួលអត្ថប្រយោជន៏ជាច្រើនទៀតដូចជាប្រាក់ខែគោល ១៨២ ដុល្លានៅឆ្នាំ២០ ១៩ ប្រាក់ខែបើក២ដងក្នុងមួយខែៗ និងពេលមានផ្ទៃពោះ សំរាល កូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០០០០០រៀល កូនភ្លោះ ២ បាន ៨០០០០០ រៀល ចំណែកកូនភ្លោះ៣ ទទួលបានប្រាក់ ១២០០០០០រៀល ជាពិសេសជាងនេះទៅទៀតនោះគឺកម្មករ កម្មការនី នឹងទទួលបានប្រាក់សោធននិវត្តន៍ថែមទៀតផង ។
ចុងបញ្ចប់ លោកសង្កត់ធ្ងន់ថា: សូមលោកយាយ លោកតា អ៊ុំពូមីង និង យុវជនទាំងអស់ជ្រាបថា: កុំអោយជឿតាមការ ឃោស នា ការបោកប្រាស់ ការបំពុលព័ត៌មាន បំភ្លៃព័ត៌មាន រប ស់ក្រុមជ្រុលនិយមក្បត់ជាតិមួយចំនួនតូចដែលតែងតែលាបពណ៌មកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាអោយមានភាពអនាធិប តេយ្យ ភាពវឹកវរ រញ៉េរញ៉ៃ ក្នុងសង្គម ។
ប៉ុន្តែ ដរាបណា នៅមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺគ្មានឡើយពាក្យថា សង្គ្រាម គឺមានតែសុខសន្តិភាព ការអភិវឌ្ឍពេញបរិបូរណ៍ ប្រជាប្រុសស្រីរស់នៅមានសេចក្តីសុខសប្បាយ ជីវភាពសម្បូររុងរឿង ដូចបច្ចុប្បន្ននេះ ៕ សុខដុម