ព័ត៌មានទាន់ហេតុការណ៍៖

Pass app បើកលឿនជ្រុលបុករថយន្តពីក្រោយគៀបជាប់របូសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បើក passapp ក្នុងល្បឿនលឿនជ្រុលបុករថយន្តដឹកទំនិញពីក្រោយ ខណៈឈប់ស្តុបបណ្តាលឲ្យគៀបម្នាស់ជាប់រងរបួសធ្ងន់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី២០​ ខែកុម្ភៈ ​ឆ្នាំ២០១៩​ នៅចំណុចស្តុបផ្សារដើមគ​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទំបន់ទឹក​ ខណ្ឌចំការមន ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ស​ ពាក់ស្លាកលេខ កំពត 3A 0483 ដឹកទំនិញធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ក៏បានឈប់ចាំស្តុប ស្រាប់តែមានរ៉ឺម៉កកង់បី passapp​ មួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យគៀបម្ចាស់ក្នុងpassapp​រងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្ត និងpassappត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖