ភ្នំពេញ៖ អគ្គិភ័យឆាបឆេះបេន ឡានក្រុងរបស់ក្រុមហ៊ុន បូព៌ា អាស៊ី ដឹកអ្នកដំណើរបណ្តាល ឲ្យ ខូចខាតសម្ភារមួយចំនួន ហើយត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ចុះជួយអន្តរាគមន៍ និងហៅរថយន្តពន្លត់ អគ្គិភ័យជាច្រើនគ្រឿងបាញ់ពន្លត់ទាន់ពេលវេលា ។
គ្រោះអគ្គិភ័យនេះបាន កើតឡើង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបេនឡាន ក្រុងក្រុមហ៊ុនឯកជនមួយ យីហោ “បូព៌ា អាស៊ី ដឹកអ្នកដំណើរ” ស្ថិតនៅតាមជាប់ផ្លូវបេតុង ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ម៉ង សារឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ជាមេការគ្រប់ គ្រងឡានក្រុង ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ចំណែកសម្ភារដែលរងការខូចខាតរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG 4671 ខូចខាតទាំងស្រុង ម៉ាស៊ីនឡាន គ្រឿងឡាន និងរោងជាងដែលមានតៃកុងឡានស្នាក់នៅ ។
ជុំវិញករណីអគ្គិភ័យខាងលើនេះគេពុំទាន់ដឹងពីមូលហេតុនៅឡើយ។
ក្នុងនោះដែរ កម្លាំងជំនាញពន្លត់ អគ្គិភ័យបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការនគរបាលរាជធានី ភ្នំពេញជួយបាញ់ទឹកពន្លត់ អស់ ចំនូន៤គ្រឿង ខណៈដែលរថយន្តមក៨ គ្រឿង បានមកដល់កន្លែង កើត ហេតុ ដោយប្រើពេលវេលាជិត១ម៉ោង ទើបរលត់ទៅវិញជាស្ថាពរ ៕ តុង សីហា