ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះស្មៅ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញអន្តរាគមន៍ ទាំងយប់ នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ មួយរយះមកនេះធាតុអាកាស រាំងស្ងួត ឡើងកម្តៅខ្លាំងបង្កឲ្យមាន អគ្គិភ័យកើតឡើងជាញឹកញាប់នៅតាមបណ្តាខណ្ឌមួយចំនួន ស្ទើររៀងរាល់ថ្ងៃ ហើយអាជ្ញាធម សំណូមពរឲ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលនៅ វេលាម៉ោង១៩និង០០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជរាធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ករណីអគ្គិភ័យនេះត្រូវបាន កម្លាំងកងរាជអាវុធហត្ថខណ្ឌ ព្រែកព្នៅចេញល្បាតតាម មូលដ្ឋានឃើញឆាបឆេះស្មៅ យ៉ាងសន្ធោសន្ធៅ ដោយពុំដឹងមូលហេតុ ដោយខ្លាច មានការរាលដាលដល់លំនៅឋានប្រជាពលរដ្ឋ កម្លាំបានទំនាក់ទំនងដល់រថយន្តពន្លត់អគ្គិភ័យរបស់សាលារាជ ធានីភ្នំពេញ ចេញមកជួយអន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេលវេលា ផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ក្នុងហេតុការណ៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន០៤គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អាវុធហត្ថលើផ្ទៃប្រទេស ចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនតេលាចំនួន០៣ គ្រឿង ករណីនេះពុំមានខួចខាត ឬរាលដាលដល់លំនៅឋានប្រជាពលរដ្ឋនោះទេ ៕ ធឿនព្រែកជ័យ


ចែករំលែក៖