ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលា ស្តីពីវេជ្ជសាស្ត្រ សល្យសាស្ត្រ នៅមន្ទីរពេទ្យព្រះកេតុមាលា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីដំណើរការសិក្ខាសាលា ស្តីពីវេជ្ជសាស្ត្រ សល្យសាស្ត្រ នៅ មន្ទីរពេទ្យព្រះកេតុមាលា ដែលជាមន្ទីរពេទ្យកងយោធពលខេមរភូមិន្ទ(ខ. ភ.ម) ពីដើមមានឈ្មោះថា”ពេទ្យធំ” មានវ័យចំណាស់ជាងគេ កសាងពីជំនាន់អាណានិគមនិយមបារាំង កំពុ ងមានឈ្មោះបោះសម្លេង ក្រោយពីទទួលបានជំនួយឧបត្ថម្ភពីសំណាក់កងទ័ពរំដោះ ប្រជាជនចិន នូវមធ្យោបាយ សម្ភារ និងអ្នកជំនាញ ឯកទេសមួយចំនួនផងនោះ មកដល់បច្ចុប្បន្ន មន្ទីរ ពេទ្យកងទ័ពមួយនេះ កំពុងទាក់ទាញ ទទួលពិនិត្យព្យាបាល អ្នកជំងឺ ចូលសម្រាក ទាំងយោធិន និងប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ ។

លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថ ក្រសួងការពារជាតិ និងជា នាយក មន្ទីរពេទ្យព្រះកេតុមាលាសម្តែងការកោតសរសើរ និងក្តីសោមនស្សរីករាយ ចំពោះអង្គសិក្ខាសាលា ស្តីពីវិជ្ជសាស្ត្រ សល្យសាស្ត្រ រៀបចំនៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ។

ដោយសារតែផ្នែកវិជ្ជសាស្ត្រ សល្យសាស្ត្រ មានការអភិវឌ្ឍយ៉ាងលឿន ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភព លោក ដូចនេះបច្ចេកទេសវិទ្យាសាស្ត្រ ក៏មានការប្រែប្រួលឥតឈប់ឈរ កត្តានេះតម្រូវអោយមានការឈ្វេងយល់ ពីបច្ចេក ទេស កើតឡើងដោយការចែករំលែក បទពិសោធន៍ពីគ្នាទៅវិញ ទៅមក រវាងគ្រូពេទ្យ និងគ្រូពេទ្យ រវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ ទាំងក្នុងនិងក្រៅប្រទេស ។

សិក្ខាសាលា ស្តីពីវេជ្ជសាស្ត្រ សល្យសាស្ត្រ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០១៩ នាមន្ទីរពេទ្យព្រះកេតុមាលា ដោ យមានការអព្ជើាញចូលរួម ពីក្រុមគ្រូពេទ្យជំនាញឯកទេសជា ច្រើនរូប ច្រើនជំនាញ និងរបស់មន្ទីពេទ្យកងទ័ពមួយនេះ ។

ក្នុងសិក្ខាសាលាពេញមួយថ្ងៃនេះ មានការធ្វើបទបង្ហាញពី គ្រូពេទ្យជំនាញឯកទេសនិងក្រុមហ៊ុនថ្នាំពេទ្យ លើកឡើងពីបច្ចេ កទេសព្យាបាលជំងឺ និងឱសថដែលមានគុណភាព សម្រប់ព្យាបាលជម្ងឹជាដើម ។ ក្នុងអង្គសិក្ខានោះក៏មានសំណួរចម្លើយ ឆ្លើយឆ្លងគ្នា រវាងវាគ្មិននិងម្ចាស់សំណួរ ជាបន្តបន្ទាប់ លើបញ្ហាទាក់ទង និងការព្យា បាល និងឱសថ ។

បន្ទាប់ពីកិច្ចពិភាក្សាបព្ចាប់ នារសៀលថ្ងៃដដែល អង្គពិធីក៏បាប្រគល់ប័ណ្ណ-លិខិតសរសសើរ និងថវិកាអម លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញ ប្រកបដោយបរិយាកាសសោមនស្សរីករា យក្រៃលែង ៕ សុខដុម


ចែករំលែក៖