ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកគ្រឿងអេឡិច ត្រូនិកជាច្រើនគ្រឿង ផ្ទេរ ដឹកឆ្លងទៅវៀតណាម កណ្តាលអធ្រាត្រ មិនរំខានដល់សមត្ថកិច្ច ព្រំដែន សំយ៉ោង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានរថយន្តធុនធំ៥ទៅ៦ គ្រឿង ផ្ទុកទំនិញពេញគ្រប ជិតបើកឆ្លងដែនតាមប៉ុស្តិ៍ របៀងព្រំដែនសំយ៉ោងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅឃុំសំយ៉ោង ក្នុងភូមិសាស្ត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីផ្ទេរទំនិញដាក់រថយន្ត ពាក់ស្លាកលេខវៀតណាម ផ្សេងចេញទៅវៀតណាម ទាំងយប់អធ្រាត្រ ដោយមានសមត្ថកិច្ច ឈរនៅទីនោះចាំការពារ និងបើកបារ៉ាស់ជូនដំណើរ ឲ្យដោយរលូនទៀតផងដោយមិនគិតពីការខូចខាតផ្លូវលំនោះទេ ។

បើតាមប្រភពព័ត៍មានពី សមត្ថកិច្ចបានបង្ហើបឲ្យដឹង ថា៖ រថយន្តទាំងអស់នេះមាន ទំនិញ ដូចជា គ្រឿងអេឡិចត្រូនិក ជជុះ ដូចជា ម៉ាសុីនត្រជាក់ ទូទឹកកក កង្ហារ ម៉ាសុីនបោកខោអាវ កង់ ពុំមានអ្វីសំខាន់នោះទេ ហើយក៏គ្មានខុសច្បាប់ដែរ គេបង់គយនៅកំពង់សោម រួចហើយដែរ ។

ដោយឡែក ពលរដ្ឋ រស់នៅតំបន់នោះមានការ ងឿងឆ្ងល់ហើយនិយាយតៗ គ្នាថា៖ ឲ្យតែពេលប្រលប់ៗ គឺតែងតែមានរថយន្តធំៗ ផ្ទុកទំនិញពេញគ្របតង់កៅស៊ូជិត ឆ្លងតាមច្រករបៀងព្រំដែន សំយ៉ោងនេះ រហូត មិនដឹងថា ដឹកអីនោះទេ រហូតដល់ម៉ោង១១ទៅ១២យប់ ទើបឃើញមានក្បួនរថយន្ត ទាំងអស់នោះបើកចេញមក វិញដោយរថយន្តទទេស្អាត ល្អណាស់ ។

ប្រភពបន្តថា ចុះបើទំនិញស្របច្បាប់ ចាំបាច់អីចងតង់បិតជិត ហើយចេញតែពេលយប់ និងចេញឆ្លងដែនទៅក្រៅ ប្រទេស តាមច្រករបៀងដូច្នេះ មិនព្រមចេញតាមច្រកទ្វារ អន្តរជាតិ ឬច្រកតំបន់ដែលមានមន្ត្រី ជំនាញគ្រប់ស្ថាប័ននៅទីនោះប្រចាំការត្រួតពិនិត្យដូច្នេះ ទៅវិញ?

ពាក់ព័ន្ធទៅនឹងរថយន្តដឹក ទំនិញដែលឆ្លងដែនទៅ ប្រទេសវៀតណាមនាពេលយប់នេះ ក្រុមអ្នកសារព័ត៌មានពុំអាចទំនាក់ទំនងជាមួយលោក អនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រក របៀងសំយ៉ោងបានទេ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារគ្មានប្រភពទាក់ទងបាន ។

សូមបញ្ជាក់ផងដែរថា៖ កន្លងមកសមត្ថកិច្ចធ្លាប់ឃាត់ និងឆែកឆេរ ដោយមានការសម្រមសម្រួលដោយលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលរួមដោយមន្ត្រីគយ និងរដ្ឋាករខេត្ត នគបាលសេដ្ឋកិច្ច រកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិច រួមមានស្រា Hennessy XO ដបធំ ដបវែង រាប់សិបកេះ និងមានកង្ហារ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កាតាប ស្បែកជើង ខោអាវ គ្រឿងក្រឡៃ ចាន សំបកបារី និងអីវ៉ាន់ចាប់ហួយជាច្រើន មុខ ទៀត៕ យឹម សុថាន


ចែករំលែក៖