ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០.០០នាទី នៅចំណុចផ្ទះឈ្មោះ ឡុង ថន ស្ថិតនៅក្នុងភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ បន្ទាប់ពីនាំគ្នា៣នាក់ផឹកស្រា ។
តាមប្រភពនៅកន្លែងកើតហេតុ បាននិយាយថាៈ ជនរងគ្រោះ ឈ្មោះ វ៉ា ភា ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើត នៅភូមិអូរប៉ូ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នមករស់នៅភូមិស្តៅ១ ឃុំស្តៅ ។
ប្រភឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៨និង១០នាទី ជនរងគ្រោះបានផឹកស្រាស នៅផ្ទះឈ្មោះ ឡង ថន ភេទប្រុស មានគ្នាពីរនាក់ជាមួយនឹងឈ្មោះ ញ៉ុត ឡុត ភេទ ប្រុស ផឹកអស់ស្រាសកន្លះលីត្រ ជនរងគ្រោះបានខ្ចីម៉ូតូម្ចាស់ ផ្ទះជិះចេញទៅក្រៅ រហូតដល់ម៉ោង១៥និង០០នាទីបានត្រឡប់មកវិញ ហើយបានសុំម្ចាស់ផ្ទះដេក។
ពេលនោះម្ចាស់ផ្ទះបានទៅផ្ទះ ឈ្មោះ ស៑ុត កៃ ភេទស្រី ដែលទើបឆ្លងទន្លេរួច រហូតដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ទើបគាត់ត្រឡប់មកផ្ទះវិញ ពេលនោះគាត់ឃើញជនរងគ្រោះ ដេករឹងស្តូក ស្លាប់ដាច់ខ្យល់ទៅហើយ ក្រោយមក ម្ចាស់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ។
ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈថាៈ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុខាងលើ ស្រាវជ្រាវកោសល្យវិច័យ ឃើញថា ជនរងគ្រោះ បានដេកស្លាប់ដោយសាខ្យល់គរ ពិតប្រាកដមែន។
តាមការបញ្ជាក់ពីអ្នកជិតខាង បានឲ្យដឹងថាៈ មុនកើតហេតុជនរងគ្រោះបានផឹកស្រាជាច្រើនថ្ងៃ មិនបានហូបបាយនោះទេ ទើបធ្វើឲ្យស្លាក់ខ្យល់ គ្មានអ្នកជួយសង្គ្រោះ ទើបបានជាជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្តង ។ វាមិនមានអ្នកណាដាក់ថ្នាំបំពុល ឬធ្វើឃាតនោះដែរ ផឹកស្រាស៣នាក់ដេកស្លាប់ម្នាក់ឯងនោះ សូមបងប្អូនកុំយល់ច្រឡំអី ៕ មាស សុផាត