ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវ ប្រជាពលរដ្ឋចាប់យក មកប្រគល់ឲ្យសមត្ថកិច្ចក្រោយពីប្រើហិង្សាយក កាំបិតកាប់ក្បាលគេឲ្យ របួសក្នុងវង់ផឹកសុី ។ ករណីនេះ បានកើតឡើងកាល ពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចទីប្រជុំជន ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នគរបាលប្រាប់ថា ជនសង្ស័យ ឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀ) ។
ដោយឡែកជនរងគ្រោះ ឈ្មោះ អ៊ិន ស៊ីណាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (របួសចុងច្រមុះ និងរបួសក្បាលផ្នែក ខាងក្រោយដេរ៧ថ្នេរ ) ។
វត្ថុតាងបន្សល់ទុក ៖ ស្នាប់ដៃដែកចំនួន០១ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅ មុនពេលកើតហេតុ ជនរងគ្រោះបាន មកលេងផ្ទះមិត្តភក្តិ នៅចំណុចកើតហេតុ ខាងលើ ហើយបាននាំគ្នា ផឹកស៊ីក្រោយមក ជនរងគ្រោះបានក្រោក ដើរចេញមកខាងក្រៅ បន្ទប់ បានជួបជាមួយ ជន សង្ស័យខាងលើ ក៏បានទាក់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះទៅវាយជនរងគ្រោះ និងបានយកកាំបិតកាប់ត្រូវក្បាលជនរងគ្រោះរបួស ហើយត្រូវបានអ្នកជិតខាងនាំគ្នាឃាត់ខ្លួនជន សង្ស័យប្រគល់ឲ្យសមត្ថ កិច្ចប៉ុស្តិ៍ទឹកថ្លាសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
ក្រោយកើតហេតុជន រងគ្រោះត្រូវបានក្រុម គ្រួសារនាំទៅព្យាបាល នៅមន្ទីពេទ្យចំណែក ជនសង្ស័យកំពុងឃាត់ ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕