ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ជុំរុញឲ្យបងប្អូនអ្នកកាន់សាសនាឥស្លាមទាំងអស់រួមគ្នាសាងអំពើល្អ ត្រូវជៀសវាងដាច់ខាតសាង អំពើអាក្រក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោក អូស្មាន ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាម​ ដែលអញ្ចើញចូលរួមកម្មវិធី​ អ៊ិជទីម៉ាក នៅភូមិទ្រា ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ ។​

កម្មវិធី អ៊ិជទីម៉ាក​ ដែលជាកម្មវិធីជួបជុំសាសនិកឥស្លាមទូទាំងពិភព លោក​ ដើម្បីផ្សព្វផ្សាយអប់រំពីធម៌វិន័យសាសនា​ ជំរុញគ្នាសាងអំពើល្អ​ និង​ ហាមឃាត់គ្នាពីអំពើអាក្រក់​ នៅឆ្នាំ២០១៩​ នេះ​ នឹងប្រារព្ធឡើងនៅថ្ងៃទី២៣​-២៥ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដោយមានសាសនិកឥស្លាម ចូលរួមជាង១ម៉ឺននាក់​ មកពីគ្រប់រាជធានី-ខេត្ត​ នៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសាស និក ឥស្លាម​អន្តរជាតិមកពីបណ្តាប្រទេសនានា​ ជុំវិញពិភព លោក​ ចូលរួម ផងដែរ។ លោកបាន បញ្ជាក់បែបនេះ កាលពីថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៩ នៅខេត្ដត្បូងឃ្មុំ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានខិតខំកសាងសន្តិភាពធ្វើឲ្យប្រទេសជាតិមានសិទ្ធសេរីភាពដូច្នេះបងប្អូនសាសនិកឥស្លាមទាំងអស់មានសិទ្ធិគោរពតាមជំនឿសាសនា ឬរៀងៗខ្លួន ជាក់ស្តែងថ្ងៃនេះ បងប្អូនបានមកជួបជុំគ្នាធ្វើពិធីបុណ្យសាសនារបស់ខ្លួននៅខេត្តត្បូងឃ្មុំ ដោយមានសេរី ភាពនិងយុត្តិធម៌តាមជំនឿ រាងរាល់ឆ្នាំ ។

លោកបានបន្តថា៖ ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មាន ភាពកក់កក្ដៅនិង រីកចម្រើនជាបន្តបន្ទាប់ តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាខណៈ កម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាអ៊ីស្លាម ជាង៧០ ម៉ឺននាក់ បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោបាយល្អល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណី មិនតែប៉ុណ្ណោះ និងការអនុញាត្តអោយទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភានិងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជាក់ស្តែងជារៀងរាល់ឆ្នាំពិធីបុណ្យអ៊ិជទីម៉ាកដោយមានការចូលរួម ជនជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់ គឺឃើញថាទាំងអស់នេះ ក៏ដោយសារកត្ដាសន្ដិភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង បើគ្មានសន្ដិភាពនិងការរីកចម្រើន ដែលត្រូវ ទទួលស្គាល់ ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិទេ ក៏ពិធីនេះ មិនមានលទ្ធភាពអាចទទួលមហាជន ជាតិ និងអន្ដរជាតិ រាប់ម៉ឺននាក់បែបនេះបានដែរ ។

ពិធីបុណ្យ អ៊ិជទីម៉ាក​ នេះមានគោលបំណងដើម្បីផ្សព្វផ្សាយអប់រំពីធម៌វិន័យសាសនា​ ជំរុញគ្នាសាងអំពើល្អ​ និង​ ហាមឃាត់គ្នា សាងនូវអំពើ អាក្រក់​នៅឆ្នាំ២០១៩​ ដោយបានប្រារព្ធឡើងនៅថ្ងៃទី២៣​-២៥ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដោយមានសាសនិកឥស្លាម ចូលរួមជាង១ម៉ឺននាក់​ មកពីគ្រប់រាជធានី-ខេត្ត​ នៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសាស និក ឥស្លាម​អន្តរជាតិមកពីបណ្តាប្រទេសនានា​ ជុំវិញពិភពលោក​ ចូលរួម ផងដែរ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យ អ៊ិជទីម៉ាក​ ឆ្នាំមុន​ ត្រូវបានប្រារព្ធធ្វើឡើង​ កាលពីថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ២០១៨​ នៅភូមិព្រៃពិស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ដោយ មានសាសនិកឥស្លាមអញ្ជើញចូលរួមប្រមាណជាង​ ៣ម៉ឺន​នាក ផងដែរ៕ សំរិត


ចែករំលែក៖