ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធក្តៅខ្លួន រត់ទៅទិញថ្នាំមកវិញ ស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់មានអការមិនស្រួល ខ្លួន ហើយត្រូវបានប្តីរត់ទៅទិញថ្នាំ ឲ្យលេប ខណៈមកវិញក៏ឃើញប្រពន្ធខ្លួន ស្លាប់បាត់ទៅហើយ ។

ហេតុការណ៍​នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ​នៅចំណុចតូបអ្នកតាជិតស្រះទឹកមុខសាលាគោកបញ្ជាន់​ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ2 ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ​ លីណា​ ភេទស្រី​អាយុ48ឆ្នាំ មុខរបររើសអេតចាយ​ ស្រុកកំណើតភូមិដូង ស្រុកជលគិរី ខេត្តកំពត បច្ចុប្បន្នដើរស្នាក់នៅតាមទីសារធារណៈ ក្នុងខណ្ឌពោធិសែនជ័យ ។

តាមការបញ្ជាក់ពីឈ្មោះ អុល ពិសិដ្ធ​ អាយុ46ឆ្នាំ​ ត្រូវជាប្តី ជនរងគ្រោះបានប្រាប់សមត្ថកិច្ច​ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានជំងឺក្តៅខ្លួន​ ហើយគាត់បានទៅទិញថ្នាំឲ្យប្រពន្ធគាត់លេប​ លុះត្រឡប់ពីទិញថ្នាំវិញ ក៏ឃើញប្រពន្ធគាត់ស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្នសពយកមកដំកល់នៅ វត្តគោកបញ្ជាន់ ៕ សុខាសែនជ័យ


ចែករំលែក៖