ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលនានា ក្នុងវត្តអង្គសិរី​ ឃុំអន្លង់រមៀត​ ស្រុកកណ្តាលស្ទឹង​ ត្រូវដាក់សម្ពោធឲ្យប្រើប្រាស់

ចែករំលែក៖

ខេត្តកណ្តាល: ព្រឹកថ្ងៃអាទិត្យ ៥រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនី យ៍ឯកបណ្ឌិត​ហ៊ុន​ ម៉ាណែត​ សមាជិកគណៈអចិន្ត្រៃយ៍គណ បក្សប្រជា ជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ចើញជាអធិបតីក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធ ផលនានា នៅវត្តអង្គសិរី ភូមិអន្លង់រមៀតខាងលិច​ ឃុំអន្លង់ រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតពាំនាំនូវសព្ទសាធុ ការពារពីសំណាក់សម្តេចអគ្គមហាពញ្ញាចក្រី​ ហេង​ សំរិន​ ប្រធានកិត្តិ យសគណបក្សប្រជាជនកម្ពុជា​ និងសម្តេចអគ្គម ហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ថ្វាយប្រ គេនព្រះតេជគុណគ្រប់ព្រះអង្គនិងជូនចំពោះបង ប្អូនប្រជាពល រដ្ឋទាំងអស់ក្នុងអង្គពិធីទាំងមូល​ ពិសេសថ្លែងនូវការអរគុណប្រ ជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹងដែលផ្តល់ការទុកចិត្តបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់នាពេលកន្លងមក​ ។

លោកបណ្ឌិតមានប្រសាសន៍ទៀតថា៖​ រាជរដ្ឋាភិបាលកម្ពុជាក្រោយការដឹកនាំដ៏ប៉ិនប្រសព្វ​ ឈ្លាសវៃប្រកបដោយគតិ បណ្ឌិ តនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋ មន្ត្រីប្រែ ក្លាយប្រទេសកម្ពុជាមានការរីកចម្រើន​ និងអភិវឌ្ឍលើគ្រប់វិស័ យទាំងពុទ្ធចក្រនិងអាណាចក្រ​ ។ ជាក់ស្តែងសមិទ្ធផលនានាដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ សរបញ្ជាក់ឲ្យឃើញ កាន់ តែច្បាស់ថែមទៀតពីការរីកចម្រើនក្នុងមូលដ្ឋានរបស់បងប្អូន។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត សំណូមពរឲ្យលោកយាយ​ លោកតា​ ពូ​មីង​ និងប្អូនៗយុវជន​ សិស្សានុសិស្ស​ថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស​ យូរអង្វែង​ ព្រោះមានសុខសន្តិភាពទើបមានការអភិវឌ្ឍនិងរីកចម្រើន​ ហើយកុំលង់ជឿការបំភ្លៃព័ត៌ មាននិងសច្ចភាពប្រវត្តិសាស្រ្តដែលនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មីម្តងទៀត​ ៕ សុខដុម


ចែករំលែក៖