ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនម្នាក់ រួមវត្ថុតាងជាក់ស្តែង

ចែករំលែក៖

ខេត្តប៉ៃលិន៖ ជនសង្ស័យម្នាក់ ត្រូវបានកម្កាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បង្ក្រាប និងឃាត់ខ្លួន ព្រមទាំងវត្ថុតាងមួយចំនួន ។

តាមប្រភពព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការក្រុងប៉ៃលិនបានចុះបង្ក្រាបសារធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចតាបប៊ីយ៉ែស្ពានអូរតាវ៉ៅ ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ ឈ្មោះ ថេង ថារិទ្ធ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់ភូមិកើតហេតុខាងលើ ព្រមទាំងដកហូតបានវត្ថុតាង រួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាម៉ាទឹកកកចំនួន ០៤ កញ្ចប់, ០១កញ្ចប់ធំ និង ០៣កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖