ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​កុងតឺន័រ​១គ្រឿង ​ចេញពី​ក្រុង​ព្រះសីហនុ​ ​ក្រ​ឡាប់​នៅតានៃ កៀប​ស្លាប់​តៃ​កុង​​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ នៅ​វេលា​ម៉ោង​ប្រមាណ​២៣និង៥០​នាទី​ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៩​ រថយន្ត​ដឹក​កុងតឺន័រ​ ចេញ​ពី​ខេត្ត​ព្រះសីហនុ​១គ្រឿង​ បាន​ក្រ​ឡាប់​នៅ​ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៨-១៦៩ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ស្លាប់​នៅ​ក្នុង​រថយន្ត។

ប្រភពរាយការណ៍ថា​ រថយន្តម៉ាក FUSO ពណ៌បៃតង​ ពាក់ស្លាកលេខភ្នំពេញ 3E-4873 អ្នក​ បើកបរ ឈ្មោះ មុត សុភូមិ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទិសដៅ ពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ មកដល់ចំណុចខាងលើ បានធ្លាក់ផ្លូវមកខាងស្ដាំ រួចក៏បួងចង្កូតមកខាងឆ្វេង​វិញ​ រួចធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ទូរកុងតឺន័រ គាបស្លាប់តែម្ដង ។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់​អ្នក​បើកបរ​ម្នាក់ ឈ្មោះ មុត សុភូមិ បច្ចុប្បន្ន សាកសព កំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួល។

ចំណែក រថយន្ត​សមត្ថកិច្ច​ កំពុងស្ទូច យកទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖