ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ សម្តេចតេជោ ជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយបងប្អូនមកពី គណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយបងប្អូនមកពី គណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។

សម្តេចតេជោបានថ្លែងថា ៖ «នៅព្រឹកថ្ងៃទី ២៨ កុម្ភះនេះ ខ្ញុំនឹងជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយបងប្អូនមកពី គណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

នេះគឺជាដំណើការនៃលទ្ឋិប្រជាធិបតេយ្យនៅប្រទេសយើង។ ការចូលរួមផ្តល់នូវមតិយោបល់ល្អៗពីគណបក្សនយោបាយទាំងអស់ដល់រាជរដ្ឋាភិបាគឺជួយជំរុញដល់ការកសាងប្រទេសអោយកាន់តែរីកចម្រើនទៅមុខ។

អរគុណបងប្អូនដែលបានរួមចំណែកចូលរួមជួយប្រទេសជាតិ និងអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាការពាសន្តិភាពដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍លឿនទៅមុខ» ៕


ចែករំលែក៖