រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ៖ ចង់ពិសាប៊ុហ្វេថ្ងៃត្រង់ថ្ងៃអាទិត្យលក្ខណៈគ្រួសារមែនទេ? បើដូច្នេះ សូមនាំក្រុមគ្រួសាររបស់អ្នកមកភោជនីយដ្ឋាន 2Pangea របស់ណាហ្គាវើលដ៍ដើម្បីរីករាយតាមចិត្ត ខណៈយើងក៏មានកម្មវិធីកម្សាន្តសម្រាប់កូនតូចៗរបស់អ្នកផងដែរ ចាប់ផ្តើមពីថ្ងៃទី ៣ មីនាតទៅហើយ!
យើងមានបម្រើនៅរៀងរាល់ថ្ងៃអាទិត្យពីម៉ោង ១១:៣០ ព្រឹកដល់ ៣:៣០ រសៀល ម្នាក់ ១៩,៩៩$ សម្រាប់មនុស្សធំ និងម្នាក់ ១៤$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ ហើយឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ! រីករាយញ៉ាំតាមចិត្តគ្រឿងសមុទ្រស្រស់ ម្ហូបសាច់ ត្រីឆ្អើរ ត្រីស៊ូស៊ី នំភីហ្សា ស៊ុតពិសេស ម្ហូបខ្មែរ និងបង្អែមជាច្រើនមុខ ឬអ្នកអាចឲ្យមេចុងភៅរបស់យើងចម្អិនម្ហូបពិសេសភ្លាមៗក៏បាន រួមមានប៉ាស់ស្តា និងម្ហូបពិសេសប្រចាំសប្តាហ៍ដែលណែនាំដោយមេចុងភៅ។ ភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនេះ ក៏មានអាហារដែលកូនតូចរបស់អ្នកចូលចិត្តជាច្រើនជម្រើសផងដែរ ដូចជានំសូកូឡា នំប៉័ង ស្ករសំឡី និងការ៉េមឆាពិសេស!
អ្វីដែលធ្វើឲ្យអាហារថ្ងៃត្រង់ថ្ងៃអាទិត្យនេះកាន់តែពិសេសនោះ គឺអ្នកអាចញ៉ាំអាហារយ៉ាងរីករាយ ខណៈកូនតូចៗរបស់អ្នក អាចលេងនៅកន្លែងគូររូប ឬលេងជាមួយអ្នកសម្តែងសៀក តួត្លុក និងអ្នកច្នៃរូបប៉េងប៉ោងរបស់យើង។ ធានាថាពិតជាអស្ចារ្យ! កុំភ្លេចណា! អ្នកក៏អាចថតរូបជាមួយមនុស្សយន្តនៅភោជនីយដ្ឋាន 2Pangea និងនៅកន្លែងផ្សេងៗទូទាំងណាហ្គាវើលដ៍បានផងដែរ។ អ្នកដែលមកញ៉ាំនៅភោជនីយដ្ឋាន 2Pangea អាចចតរថយន្តឥតគិតថ្លៃនៅក្នុងណាហ្គាទី ២។
ក្រៅពីអាហារថ្ងៃត្រង់ថ្ងៃអាទិត្យដ៏ឈ្ងុយឆ្ងាញ់របស់យើង អ្នកអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ចាប់ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។ កម្មវិធីប្រូម៉ូសិនបច្ចុប្បន្នរបស់យើង គឺអ្នកញ៉ាំទី ២ ចំណាយតែ ៨$ ប៉ុណ្ណោះ ហើយអ្នកអាចពិសាប៊ុហ្វេបង្អែមដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea តម្លៃ ១២$ សម្រាប់ម្នាក់។
នៅពេលមកណាហ្គាវើលដ៍ អ្នកអាចឈាងចូលផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉កដើម្បីជាវទំនិញអន្តរជាតិម៉ាកល្បីជាង ២០០ ម៉ាកដោយមិនគិតថ្លៃពន្ធ។ ហើយលោកអ្នកអាចទៅទស្សនាការសម្តែងសិល្បៈបុរាណខ្មែរនៅឆាកណាហ្គាវើលដ៍ជាន់ផ្ទាល់ដីចាប់ពីម៉ោង ៥ ល្ងាចរៀងរាល់ថ្ងៃដែលមានរបាំអប្សរា និងភ្លេងប្រពៃណីព្រមទាំងមានការសម្តែងសិល្បៈអន្តរជាតិថែមទៀតផង។
បន្ទាប់មក អ្នកអាចទៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដើម្បីទស្សនាការសម្តែងសិល្បៈសហសម័យដ៏អស្ចារ្យដែលផ្តល់ជូនចាប់ពីម៉ោង ៨ យប់ពីថ្ងៃព្រហស្បតិ៍ដល់អាទិត្យរហូតដល់ថ្ងៃទី ៣ ខែមីនា។ សំបុត្រ ផ្តល់ជូនឥតគិតថ្លៃនៅណាហ្គាវើលដ៍សម្រាប់ការសម្តែងរយៈពេល ៤៥ នាទីនេះដែលស័ក្តិសមបំផុតសម្រាប់ទស្សនាលក្ខណៈគ្រួសារ។ វាជាការសម្តែងសិល្បៈអំពីដំណើររឿងរបស់ Justin និង Cherry អមដោយអ្នកសិល្បៈអន្តរជាតិដ៏ប៉ិនប្រសប់នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី ឬការប្រជុំផ្សេងៗ។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications Tel: (+855) 15 61 88 86 Email: phouksolinda@nagaworld.com |