ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរកឃើញថ្នាំញៀនជិត៧គីឡូក្រាម ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ថ្នាំញៀនប្រមាណជិត៧គីឡូក្រាម ត្រូវបានសមត្ថកិច្ច កងទ័ពការពារព្រំដែនប្រទេសវៀតណាម សហកាជាមួយសមត្ថកិច្ចកម្ពុជា​រកឃើញបន្ទាប់ពីឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់កាលពីវេលាម៉ោង៧យប់នាទី ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ស្ថិតនៅផ្ទះជួលក្នុងភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហ្វែង ថាន់ងុក អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទីកន្លែងកំណើតភូមិ៥ ឃុំមីវីតី ស្រុក ឌឹកវ៉េ ខេត្តឡុងអាន ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

ប្រភពបន្តថា កម្លាំងសមត្ថកិច្ចនគរបាល ខេត្តស្វាយរៀង បានទទួលព័ត៌មានពីភាគីវៀតណាមថា កាលពីវេលាម៉ោង ១:៣០ នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍ព្រំដែនមីវីតីស្រុកឌឹវ៉េ ខេត្តឡុងអានប្រទេសវៀតណាមកម្លាំងកងទព័ការពារព្រំដែនខេត្តឡុងអាន បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់បានចំនួន១នាក់ និងបានរិបអូសថ្នាំញៀនទម្ងន់៤,៣០ Kg ហើយខណៈនោះភាគីវៀតណាមបានស្នើខាងកម្ពុជា សហការឆែកឆេរផ្ទះជួលរបស់ជនសង្សយ័លើក្នុងទឹកដីប្រទេសកម្ពុជា ។

សមត្ថកិច្នគរបាលបានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានខាងលើនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍ច្រកទ្វេភាគីសំរោង កម្លាំងវរះសេនាតូចការពារព្រំដែនលេខ៦០៩និងក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងនៅវេលាម៉ោង២០.៣០ បានធ្វើការឆែកឆេរបន្ទប់ជួលរបស់ស្ត្រីសង្ស័យនៅភូមិ ចេក ឃុំ សំរោងស្រុក ចន្រ្ទា ខេត្តស្វាយរៀង រកឃើញថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន២កញ្ចប់(ធំ) ទម្ងន់ ២,០៥ គីឡូក្រាមបន្ថែមទៀត ។

បច្ចុប្បន្ន ស្ត្រីសង្ស័យត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចវៀតណាម រីឯវត្ថុតាង ថ្នាំញៀនចំនួន២កញ្ចប់ធំទម្ងន់២,០៥គីឡូក្រាម ដែលឆែកឆេររកឃើញត្រូវបានរឹបអូសនិងបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖