ការបាញ់ទម្លាក់យន្តហោះចម្បាំង គ្នាទៅវិញទៅមក រវាងប៉ាគីស្ថាននឹង ឥណ្អាបានសម្រេច ឲ្យប៉ាគីស្ថាន បិទផ្លូវអាកាសដើម្បីបញ្ចៀសគ្រោះថ្នាក់ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់អាកាសចរណ៍ស៊ីវីល ដែលត្រូវហោះហើរឆ្លងកាត់ដែនអាកាសប៉ាគីស្ថាន ក្នុងនោះមានអាកាសចរណ៍ថៃ ដេលហោះទៅកាន់ ប៉ាគីស្ថាន និងអឺរ៉ុប។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ (Thai Airways) បានប្រកាសលុបចោលរាល់ជើងហោះហើររបស់ខ្លួនទៅកាន់ប៉ាគីស្ថាន ហើយនិងផ្លូវហោះហើរទៅកាន់តំបន់អឺរ៉ុប ដោយប្រើប្រាស់ដែនអាកាសប៉ាគីស្ថានរបស់ខ្លួន ក្នុងរយៈពេលថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។
លោក Pratana Patanasiri អនុប្រធាននាយកដ្ឋានស្តង់ដារ សន្តិសុខ សុវត្ថិភាពអាកាសចរណ៍ថៃ ប្រកាសកាលពីថ្ងៃពុធ ថា អាកាសចរណ៍របស់ប្រទេសថៃ បានលុបចោលជើងហោះហើរទៅកាន់ប៉ាគីស្ថានទាំងអស់ ហើយនិងផ្លូវហោះហើរតាមរយៈដែនអាកាស ប៉ាគីស្ថានទៅកាន់តំបន់អឺរ៉ុប ដោយសារតែប្រទេសនេះ ប្រកាសបិទផ្លូវអាកាសរបស់ខ្លួន ដោយសារតែស្ថានការតានតឹងធ្ងន់ធ្ងរជាមួយឥណ្ឌា ។
ជម្លោះនៅតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ឈានដល់ការបាញ់ទម្លាក់យន្តហោះគ្នាទៅវិញទៅមក បង្កក្តីបារម្ភជាសាកលនាអំឡុងពេលបច្ចុប្បន្ននេះ ។ប្រភពថា ភ្ញៀវអ្នកដំណើរទាំងអស់ដែលប៉ះពាល់ដោយសារតែការផ្អាកដំណើរការហោះហើរនេះ ខាងក្រុមហ៊ុនជាអ្នកមើលថែ គាំពារទាំងស្រុង ស្របតាមស្តង់ដារអន្តរជាតិ ៕