ខេត្តកំពង់ធំ៖ បុរសញៀនស្រាម្នាក់ដេក ស្លាប់កាលពីវេលាម៉ោង៣និង១៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្សារស្ទោង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ ជួន ភេទប្រុស អាយុប្រហែល៥០ឆ្នាំ រស់នៅភូមិចក ឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ជាមនុស្សដើរស្នាក់នៅគ្មានគោលដៅ ។
បើតាមការបំភ្លឺពី ឈ្មោះ មី លីគឹមស្រៀង ភេទស្រី អាយុ៤០ឆ្នាំ បញ្ជាក់ថា គាត់ និងឈ្មោះ ជួន ភេទប្រុស រួម និងចៅស្រី អាយុ៦ឆ្នាំ បានមកស្នាក់នៅតូបគេ ទុក ចោលជាមួយគាត់រយ:ពេល៣យប់មកហើយ និងបានផឹកស្រាស្រវឹងខួប ពុំដែលហូបបាយទេ លុះដល់ម៉ោងប្រហែល០១និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ ជួន ស្រវឹងយ៉ាងខ្លាំង បានមកចូលដេកជាមួយចៅក្នុងមុង ជិតមុងគាត់ រហូតដល់ម៉ោងប្រហែល០៣ជិតភ្លឺ គាត់ ឮសំឡេងខក់ៗ ក្រតៗ ខណ:នោះគាត់ឆ្លុះភ្លើងពិលមើលឃើញឈ្មោះ ជួន កំពុងប្រកាច់ញ័រៗ បន្ទាប់មក គាត់ក៏ចូលដេកវិញ លុះព្រឹកឡើង ឃើញឈ្មោះ ជួន ស្លាប់ទៅហើយ ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះទៅពិនិត្យ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ពិនិត្យសពស្លាប់ក្នុងស្ថានភាព ផ្ងារពោះមានលេចនោម និងលេចលាមក ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីទេ ទើបសន្និដ្ឋានថា ការស្លាប់នេះ បណ្តាលមកពីផឹកស្រាច្រើន អត់ហូបបាយកើតខ្យល់គរស្លាប់ ។
សមត្ថកិច្ចកបានប្រគល់សាក សពឲ្យ ឈ្មោះស្ងួន ថាត ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាបងថ្លៃសព និងគណៈកម្មការ អាចារ្យវត្តយកទៅបូជានៅវត្តព្រះនាង ៕ ប៊ុនរិទ្ធី