ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ម៉ោង ១៥និង០០នាទី នៅសាលប្រជុំរដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីលោក លោកស្រីគណៈអភិបាលខណ្ឌ, លោកគណៈនាយករដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាប្រចាំខណ្ឌ, លោក លោកស្រី ប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីចៅសង្កាត់ទាំង១១, លោកនាយប៉ុស្តិ៍ទាំង១១, លោក លោកស្រីប្រធានផ្សារទាំង៣, លោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌផងដែរ ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនោះដែល មានរបៀបវារៈដូចខាងក្រោម៖
១. ការងារសន្តិសុខ សុវត្ថិភាពសង្គម ៖
ក. ការងារបង្ក្រាបបទល្មើស លួច ឆក់ ប្លន់។
ខ. ការងារបង្ក្រាបគ្រឿងញៀន។
២. ការងារសណ្ដាប់ធ្នាប់សាធារណៈ ៖
ក. ការងាររថយន្តធុនធំចេញ-ចូលក្រុង។
ខ. ការងាររៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។
គ. ការងារដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ។
៣. ការងារអនាម័យសាធារណៈ ។
៤. ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ៖
ក. ការងារជំរឿនស្ថិតិប្រជាពលរដ្ឋ ឆ្នាំ២០១៩។
ខ. ការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។
៥. ការងារផ្សេងៗ ៕ ស តារា