ព័ត៌មានទាន់ហេតុការណ៍៖

PCX ជិះទាក់ដៃចង្កូត ចូលរថយន្តស៊ីទែន ដឹកស៊ីម៉ង់ត៍ កិនស្លា់ប់បែកក្បាលខ្ទេច

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាជាមួយម៉ូតូផ្សេងដួលខ្ទាតចូលកង់រថយន្តស៊ីទែន ដឹកស៊ីម៉ង់ត៍កិនខ្ទេចក្បាល កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីរងគ្រោះបើពិនិត្យលើអត្តសញ្ញាណប័ណ្ណ នៅតាមខ្លួនមានឈ្មោះ សេង សុខសានូ អាយុ៣០ឆ្នាំ មុខរបរ លក់ឡេ ផលិតផល តាមអនឡាញ មានទីលំនៅ ផ្ទះលេខ៦០E០ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ​គេបានឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-5787 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូ មួយគ្រឿងមិនចាំម៉ាក បើកបរលើផ្លូវបញ្ច្រាសទិសដីចរាចរណ៍ បណ្តាលឲ្យដួល ខ្ទាតចូលកង់រថយន្ត ប្រភេទសណ្តោង ស៊ីទែនដឹកស៊ីម៉ង់ត៍ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A- 9421 ជារថយន្តរបស់ក្រុមហ៊ុន K- Cment អ្នកបើកបរឈ្មោះ សំ ប៊ុនថន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិព្រៃគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ខាងក្រោយ ដែលកំពុងបើកពីជើងទៅត្បូង កិនស្លាប់បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ អ្នកបើកបរត្រូវបានពលរដ្ឋឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូរួមទាំងអ្នកបើកបរផង ត្រូវប្រគល់ឲ្យការិយាល័យ ចរាចរណ៍ជើងគោកក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែ​នជ័យ


ចែករំលែក៖