ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ចិនម្នាក់​បើក​ឡាន​បុក​របាំង​ថ្ម​ ពុះ​ចែក​ទ្រូង​ផ្លូវ​ មុខ​សួនច្បារ​កំពង់​ផែ​ បណ្ដាល​ឲ្យ​ក្រឡាប់​បោក​ក្បាល​ស្លាប់​​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ​ បានឲ្យដឹងថា​៖ នៅវេលា​ម៉ោង​១:១០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១ ខែ​មីនា​ ឆ្នាំ២០១៩​ នេះ​ មានរថយន្តHIGH LANDER មួយ​គ្រឿង បាន​បុក​របាំង​ថ្ម​ ពុះ​ចែក​ទ្រូងផ្លូវ​មុខ​សួនច្បារ​ កំពង់​ផែ​ស្វយ័ត​ ក្រុង​ព្រះសីហនុ​ បណ្ដាល​ឲ្យ​រថយន្ដ​ក្រ​ឡាប់​ស្លាប់​ អ្នក​បើកបរ​នៅ​នឹង​កន្លែង​កើតហេតុ​ ។

រថយន្តម៉ាក HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AL-9729 អ្នកបើកបរ ភេទប្រុស ជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ)​ មានទិសដៅ​ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុក នឹង​​ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ សួនច្បារ​ មុខ​កំពង់​ផែក្រុងព្រះសីហនុ​ ក្រឡាប់តែម្ដង បណ្ដាលឲ្យស្លាប់មនុស្ស១នាក់ អ្នកបើកបររថយន្ត នៅកន្លែងកើតហេតុ ។

រថយន្ត សមត្ថកិច្ច​ បានយក​មក​រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖