ព័ត៌មានទាន់ហេតុការណ៍៖

ឆេះអាគារជនជាតិចិនស្នាក់នៅមួយកន្លែង ផ្តើមចេញពីចង្ក្រានដាំបាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានអគ្គិភយ័ឆេះអាគារដែលជនជាតិចិនស្នាក់នៅមួយកន្លែង នៅលើភ្នំម្តុំ ក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ទល់មុខកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង១០ព្រឹក ថ្ងៃទី១ មីនា ឆ្នាំ២០១៩។

ភ្លាមៗសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភយ័ទៅអន្តរាគមន៍ជួយពន្លត់និងចូលរួមជួយពន្លត់ពីរថយន្តដឹកទឹកឯកជនមួយចំនួនផងដែរ ។

បើតាមសមត្ថកិច្ចចុះអន្តរាគមន៍ផ្ទាល់ថ្លែងថា អគ្គិភយ័នេះឆេះចេញពីចង្ក្រានដាំបាយ ក្នុងនោះ ក្រុមពន្លត់អគ្គិភ័យ បានចូលទៅគ្រប់គ្រងនៅវេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃដដែល ដែលអាចទប់ស្កាត់បានមិនឲ្យរាលដាលធ្ងន់ធ្ងរ ។

មនុស្សនៅក្នុងអគារនេះត្រូវបានជម្លៀសចេញទាន់ពេល មិនមានអ្នករងគ្រោះឡើយ ៕ ឆ្លាម សមុទ្


ចែករំលែក៖