ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយការចងក ធ្វើអត្តឃាតនៅជាប់ធ្នឹមផ្ទះរបស់ខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ ហើយក្រុមគ្រួសារទទួលស្គាល់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ។
ករណីចងកនេះ ធ្វើឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០១៩ ។ ជនរងគ្រោះមាន ឈ្មោះ គ្រីប ចំរើន អាយុ ៤៣ឆ្នាំ និងប្រពន្ធ មានឈ្មោះ ឆុំ សម្បត្តិ អាយុ ៤១ឆ្នាំ រស់នៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
យោងតាមប្រភពសមត្ថកិចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានប្រពន្ធប្រទះឃើញសពប្ដីដោយយកក្រមា ពណ៌ក្រហមលាយស ចងក សម្លាប់ខ្លួនជាប់នឹងធ្នឹមផ្ទះរបស់ខ្លួន កម្ពស់ ២.៥០ម៉ែត្រ ។
បើតាមក្រុមគ្រួសារគឺកាលពីវេលាម៉ោង១៧និង២០នាទី ជនរងគ្រោះខាងលើបានប៉ុនប៉ងចងកសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែបានក្រុមគ្រួរសារឃើញជួយទាន់ពេល ។
ជនរងគ្រោះជាមនុស្សមានជំងឺប្រចាំកាយរ៉ាំរ៉ៃមើលមិនជាច្រើនឆ្នាំមកហើយ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ ហើយក្រុមគ្រួសារជនរងគ្រោះ បានទទួលស្គាល់ថា ជនរងគ្រោះគឺពិតជាស្លាប់ដោយចងក ខ្លួនឯងពិតប្រាកដមែន ។
សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅ ភូមិ ឃុំខាងលើ ៕ សេនាស័ក្តិ